រដ្ឋបាលខេត្តព្រះសីហនុ ចេញសេចក្តីកំណត់តំបន់ធ្វើការវិនិច្ឆ័យចុះ បញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ១ ឃុំកែវផុស ស្រុកស្ទឹងហាវ

0
407

រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹងដល់សាធារណជន ព្រមទាំងគ្រប់មន្ទីរ អង្គភាព និងគ្រប់ស្ថានប័ន្ធពាក់ព័ន្ធ ឫភ្នាក់ងារហិរញ្ញវត្ថុ ដែលមានការពាក់ព័ន្ធនឹងក្បាល ដីទាំងអស់ ដែលស្ថិតនៅក្នុងតំបន់ វិនិច្ឆ័យភូមិឫទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ  ។

ដើម្បីអនុវត្តតាមខ្លឹមសានៃអនុក្រឹត្យ នឹងយោងខាងលើ គណៈកម្មការដ្ឋបាល នឹងបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ ភូមិឫទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ជាតំបន់ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅថ្ងៃទី៣០ ខែមករា ឆ្នាំ ២០១៩ នៅបរិវេណសាលាឃុំកែវផុស ស្ថិតនៅ ភូមិឫទ្ធី១ ។

សូមបញ្ជាក់ផងដែរថា គ្រប់មន្ទីរ អង្គភាព និងស្ថាប័ន ដែលមានការពាក់ព័ន្ធ និងក្បាលដីធ្លីដែលស្ថិតនៅក្នុងតំបន់វិនិច្ឆ័យខាងលើនេះ សូមចូលរួមពិធីប្រកាសផ្សព្វផ្សាយកំណត់តំបន់ធ្វើការវិនិច្ឆ័យឲ្យបានគ្រប់ៗគ្នា ។

ទន្ទឹងនឹងនោះដែរ គណៈកម្មការដ្ឋបាលនឹងធ្វើការណែនាំ ស្តីពិនិត្យវិធីនៃចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ច្បាប់ភូមិបាល និងឆ្លើយរាល់សំណួរទាក់ទងនឹងដំណើរការចុះបញ្ជីដីធ្លី តាមពេលវេលា និងទីកន្លែងផងដែរ ។

LEAVE A REPLY

Please enter your comment!
Please enter your name here