ភ្នំពេញ៖ នាពេលនេះពិធីបុណ្យសពប្អូនស្រីពៅ សំណព្វ របស់តារាចម្រៀងលោកខេមរៈ សិរីមន្ត កញ្ញាខែម ស្រីពៅ ហៅខេមរៈ ស្រីពៅ កំពុងតែប្រព្រឹត្តឡើង ដែលពោរពេញដោយភាពទុក្ខសោក ក្រោមការចូលរួមពីបណ្តាមិត្តរួមសិល្បៈ ក៏ដូចជាអ្នកគាំទ្រជាច្រើននៅក្នុងប្រទេស។
ជាក់ស្តែង នាព្រឹកនេះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យគណៈប្រតិភូដឹកនាំដោយ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ក្នុងកម្មវិធីបុណ្យសពរបស់តារាស្រីរូបនេះ ដោយទឹកមុខក្រៀមក្រំបំផុត។
តែអ្វីដែលកាន់តែពិសេសនោះគឺ នៅក្នុងនោះក៏មានការពាំនាំនូវ ថវិការហូតដល់៥លានរៀល និងសម្ភារៈប្រើប្រាស់មួយចំនួនផងដែរ ទាំងនេះ ជាទឹកចិត្តដ៏ធំធេងមួយដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លោកតែងតែគិតគូដល់ប្រជាជនខ្មែរ ជាពិសេសតារាខ្មែរតែម្តង។
ទន្ទឹមនឹងនេះដែរ ក៏មានមហាជនជាច្រើននៅតែបន្ត ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ នៅក្នុងការបាត់បង់គ្រួសារជាទីស្រលាញ់ និងសិល្បៈករដ៏មានទេពកោសល្យរូបនេះ ជាច្រើនផងដែរ៕
ប្រភព៖ Heng Ly