ឃើញរថយន្តដឹកឥដ្ឋគេ ចតចោល ឡើងលួចបើករត់តែបើកមកិនបានលឿន ព្រោះរថយន្តដឹកធ្ងន់ ត្រូវសមត្ថកិច្ចដេញទាន់ចាប់ដាក់ខ្នោះ

0
215

ពោធិ៍សាត់៖ ហេតុការណ៍នេះបានកើតឡើងកាលពី​វេលា​ម៉ោង៧ៈ១៥នាទី​យប់​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ នៅ​ចំណុច​មុខផ្ទះ​ជនរងគ្រោះ ជាប់​ផ្លូវជាតិ​លេខ៥ ខាងត្បូង​ថ្នល់ ស្ថិតនៅ​ភូមិ​ក្របី​ស ឃុំ​ត្នោតជុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់។

តាមប្រភពន្ចាស់រថយន្តបានអោយដឹងថា៖
មុនពេល​កើតហេតុ គាត់​បាន​ចត​រថយន្ត​នៅមុខ​ផ្ទះ ស្រាប់​តែមាន​ជនសង្ស័យ បានធ្វើ​សកម្មភាព​លួច​រថយន្ត ពី​កន្លែងកើតហេតុ ហើយ​បើក​តាម​ផ្លូវជាតិ​មក​ទិសខាងកើត​ចូលដល់​ទឹកដី ឃុំ​អូ​សណ្តាន់ បាន​ប្រហែល២គីឡូម៉ែត្រ គាត់​ចេញមក​បាត់​រថយន្ត ក៏​នាំគ្នា​ដេញតាម ជាមួយ​កម្លាំង​សមត្ថកិច្ច និង​ប្រជា​ការពារ រហូត​ឃាត់​បាន​ទាំង​រថយន្ត និង​ជនសង្ស័យ។

រថយន្ត​ដែល​ចោរលួច​នោះ ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 2A-8860 (ផ្ទុក​គ្រឿងសំណង់) ម្ចាស់​ឈ្មោះ ឈិន ហុក ភេទ​ប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ក្របី​ស ឃុំ​ត្នោតជុំ​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់។ ជនសង្ស័យ​ឈ្មោះ នួន ពិសី ភេទ​ប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​បច្ចុប្បន្ន ភូមិ​វិហារ​ខ្ពស់​ឃុំ​សួង ស្រុក​សួង ខេត្ត​ត្បូងឃ្មុំ។

ឃាត់ខ្លួន​ជនសង្ស័យ មាន​ប័ណ្ណបើកបរ​រថយន្ត​រប​ស់​ខ្លួន១ សន្លឹក បច្ចុប្បន្ន​ជនសង្ស័យ ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ តាម​បញ្ជារ​របស់លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តពោធិ៍សាត់ ចុះ​ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០១៩ វេលា​ម៉ោង៩យប់ ដើម្បី​រៀបចំ​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here