ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ាចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ស្ថានីយបូមទឹកកខ្វក់ ចំនួន ៤ទីតាំង និងការកែលម្អនូវស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងព្រះសីហនុ

0
267

(ព្រះសីហនុ) នាថ្ងៃអាទិត្យ ៧រោច ខែបុស្ស ឆ្នាំច សំរឹទ្ធស័ក២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងតំបន់ឆ្នេរសមុទ្រកម្ពុជា បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព ការងារសាង់សង់ស្ថានីយបូមទឹកកខ្វក់ ចំនួន ៤ទីតាំង និងការកែលម្អនូវស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្រុងព្រះសីហនុទំហំ ១៦ហិកតា ដេីម្បីចម្រោះទឹកឲ្យបានល្អកុំឲ្យប៉ះពាល់ដល់ទឹកសមុទ្រ ព្រមទាំងបានផ្តល់នូវអនុសាសន៍ណែនាំដល់មន្ត្រីជំនាញ និងអង្គភាព ពាក់ព័ន្ធឱ្យបន្តយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងអនុវត្តន៍ការងារសាងសង់ និងស្តារឡើងវិញនេះ ឱ្យសម្រេចបានក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីរក្សាឱ្យបាននូវបរិស្ថានល្អ សោភ័ណភាពតំបន់ឆ្នេរ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ៕

LEAVE A REPLY

Please enter your comment!
Please enter your name here