មួយយប់ បាត់រថយន្ត២គ្រឿងនៅក្នុងខេត្តស្វាយរៀង

0
225

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើល ខណៈដែលរយះពេលមួយ យប់ មានក្រុមជនសង្ស័យ ធ្វើសកម្មភាពលួចរថយន្តបាន២គ្រឿង នៅកន្លែងផ្សេងគ្នា ជិះគេចបាត់ដោយសុវត្ថិភាព នៅក្រុងស្វាយរៀង និងក្រុងបាវិត ។

ករណីបាត់រថយន្តនោះ ទី១ កើតឡើងវេលាម៉ោងប្រមាណ២យប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ នៅភូមិស្រះវង្ស សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។

បើតាមសមត្ថកិច្ច នគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា ម្ចាស់រថយន្ត ដែលបាត់នេះ ឈ្មោះ មាស សាមី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ ជាគ្រូបង្រៀន នៅវិទ្យាល័យស្វាយរៀង មានទីលំនៅ កន្លែងកើតហេតុខាលើ ខណៈដែលគាត់ (ម្ចាស់រថយន្ត) មានជំងឺ​ទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យ ដោយទុក ឪពុក ម្តាយចាស់ជរាចាំផ្ទះ ។
ប្រភពដដែលបន្តទៀតថា ជនរងគ្រោះ ទុករថយន្តនៅខាងមុខផ្ទះ ហើយរាល់ដង គឺចាក់សោ យប់កើតហេតុភ្លេច មិនដឹងថា បានចាក់សោ ឬអត់ទេ ទើបចោលួចទៅបាន ងាយស្រួលបែបនេះ ។

ប្រភពបន្តទៀតថា រហូតដល់ព្រឹកឡើង ម៉ោង៥ ថ្ងៃទី២៦ មករា ឪពុកគាត់ក្រោកឡើង ពីដំណេកទើបដឹងថា បាត់ឡានកូន ក៏ឆោឡោប្តឹង សមត្ថកិច្ចតែម្តង ។ រថយន្តដែលបាត់នោះ ម៉ាកបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាក លេខ ភ្នំពេញ ២U-៨០៥០ ស៊េរីឆ្នាំ២០០២ ។

ប្រភពបន្តថា នៅក្រុងបាវិត ក៏មានចោរលួចរថយន្ត១គ្រឿងទៀត ម៉ាកហាយឡែនឌ័​រ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ ២W-០១០៦ ស្ថិតនៅភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត បាត់ម៉ោង ប្រមាណ២ទៀបភ្លឺដែរ ។

បច្ចុប្បន្នសមត្ថកិច្ចមូលដ្ឋានកំពុងដុតដៃដុតជើង ស្រាវជ្រាវរកមុខសញ្ញា ក្រុមចោរលួចរថយន្តទាំងអស់នោះ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ឲ្យខាងតែបាន៕

ប្រភព៖ Heng Ly

LEAVE A REPLY

Please enter your comment!
Please enter your name here