បុរស២នាក់បើកគោយន្ត កន្ត្រៃដឹកអុស កិនមីនតោនសល់សម័យសង្គ្រាម ផ្ទុះបើុងទាំងគោយន្តទាំងមនុស្ស ស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់ នៅស្រុកម៉ាឡៃ

0
281

ខេត្តបន្ទាយមានជ័យ៖ បុរស២នាក់បើកគោយន្ត កន្ត្រៃដឹកអុស កិនមីនតោនសល់សម័យសង្គ្រាម ផ្ទុះបើុងទាំងគោយន្តទាំងមនុស្ស ស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់ នៅស្រុកម៉ាឡៃ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ៈ៣០ នាទីព្រឹក ថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិ ស្រឡៅជ្រុំ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ ឆាម ឆង ភេទ ប្រុស អាយុ ៣២ឆ្នាំចំណែក អ្នករងរបួសមានឈ្មោះ តាម សុខ ភេទប្រុស អាយុ២៣ ឆ្នាំ អ្នកទាំង២ រស់នៅក្នុងភូមិរស្មីសាមគ្គី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកអធិការស្រុកម៉ាឡៃ បេន សំអាតបញ ជាក់ជនរងគ្រោះ មុនកើតហេតុ បានបើកគោយន្តកន្ត្រៃ ទៅកាប់អុសយកមក ដុតធ្យូងក្នុងព្រៃ ក្រោយពីការកាប់អុសរួច អ្នកទាំ២នាក់ បានបើកគោយន្តវិលត្រឡប់មកផ្ទះវិញ ដោយការបើកបររបស់គាត់ខុសគន្លងចាស់ ទើបបណ្ដាលឲ្យជាន់មីន តោនផ្ទុះស្លាប់ម្នាក់ និងរបួសម្នាក់ ។

ក្រោយពីកើតហេតុ សមត្ថកិច្ចចុះទៅអន្តរាគមន៍ ជួយដឹកជនរងគ្រោះ ទៅសង្គ្រោះនៅមនី្ទរពេទ្យ បង្អែកមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរីខេត្តបន្ទាយមានជ័យ ។

គួររំលឹកថា នៅក្នុងស្រុកម៉ាឡៃ នៅតែមានគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ(មីន) ដែលបន្សល់ទុកពីសម័យ សង្គ្រាម ព្រោះថា តំបន់ភូមិសាស្រ្តក្នុងស្រុកម៉ាឡៃ គឺជាខ្សែប្រយុទ្ធក្ដៅរវាង កងទ័ពរាជរដ្ឋាភិបាល ជាមួយកងទ័ពខ្មែរក្រហម ហើយបើទោះជាមានការដោះមីនពីមន្ត្រីស៊ីម៉ាកក៏ដោយ ប៉ុន្តែនៅកន្លែងខ្លះ នៅមានសេសសល់គ្រាប់មីនពីសម័យសង្គ្រាមដែរ។ គួរតែបងប្អូនរស់នៅភូមិសាស្ត្រក្នុងស្រុកម៉ាឡៃ មាន ការប្រុងប្រយត្ន័ ដើម្បីបញ្ចៀសពីការគ្រោះ ថ្នាក់ដល់ជីវិត ៕

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here