ដោលមេីលឃេីញជាក់ស្តែងសកម្មភាពនៅចំពោះ មុខនិងអន្តរកាល លោកប្រធានគម្រោងស្ថាបនាដែលកំពុងមមាញឹកចំពោះសកម្មភាពសាងសង់ប្រឡាយស្ទឹងមានជ័យ ដែលការងារពោរពេញដោយសមត្ថភាព និងគុណភាពបានបង្ហោះសារតាមហ្វេសបុកថា «សូមអាណិតតំណក់ញេីសពួកគាត់ដោយចោលសម្រាមទៅក្នុងលូ។ សូមផ្ដល់តម្លៃការងារពួកគាត់ដោយការវេចខ្ចប់សម្រាមឲ្យបានត្រឹមត្រូវ។
សូមគោរពពួកគាត់ដោយការចោលសម្រាមទៅក្នុងធុងសម្រាម» ការងារបរិស្ថាន និងការទុកដាក់សំរាមសាលារាជធានីយកចិត្តទុកដាក់ ជូនដំណឹង ណែនាំ និងលេីកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ពិសេសកុំបោះសំរាមចូលក្នុងលូ ប្រឡាយបង្ហូរវាប៉ះពាល់បរិស្ថានធ្ងន់ធ្ងរ និងធ្វេីឲ្យស្ទះផ្លូវទឹកហូរ ព្រមទាំងលិចផ្លូវពេលភ្លៀងធំម្តងៗ។