(ភ្នំពេញ)៖ ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង១យប់រំលងអាធ្រាត្រឈានចូល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវ៩២ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញភ្នំពេញ ប៉ន្តែមិនបង្កឱ្យអ្នកដទៃគ្រោះថ្នាក់នោះទេ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Land Cruiser ពណ៌សពាក់ស្លាកលេខភ្នំពេញ 2BB-8286 បើកបរដោយបុរសវ័យចំណាស់ម្នាក់ ក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុទីតាំងផ្លូវខាងលើ ទើបតែកាយដាក់ទុយយោទឹក ហើយក៏មានការលើរបាំងថ្មមកដាក់ពីមុខ ដើម្បីកុំមានការប៉ះពាល់ ប៉ុន្ដែរបាំងថ្មដែលដាក់នោះគ្មានដាក់ចំណាំងផ្លាតនឹងផ្លូវងងឹតផង ស្របពេលរថយន្តបើកក្នុងល្បឿនលឿនក៏ជ្រុលទៅបុករបាំងថ្មចំពេញមួយទំហឹងបណ្ដាលឱ្យបែកខ្ទេចអស់ចំនួនបីកង់។
ចំណែកឯរថយន្តវិញរងការខូចខាតខ្ទេចមួយកំណាត់មុខ ទៅមុខលែងរួច។ ភ្លាមៗនោះដែរអ្នកបើកបរមិនបាននៅកន្លែងកើតហេតុនោះទេ បានបើកទ្វាររថយន្តរត់គេចខ្លួនបាត់ ស្រមោលតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចធ្វើការទាក់ទង ទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្ត ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ នៅពេលក្រោយ៕
ប្រភព៖ FB