ត្រូវសមត្ថកិច្ច ពទ្ឋ័ចាប់ឃាត់ខ្លួន​ប្រុស ​ស្រី៩នាក់នៅផ្ទះ​សំណាក់ «១៩ មុនី​កា»ករណីប្រើបា្រស់គ្រឿងញៀន ដកហូតអាវុធខ្លីម៉ាក កា៥៩ មួយដើម នឹងវត្ថុតាងមួយចំនួន

0
278

ភ្នំពេញ៖ កាលពី​យប់​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ សមត្ថកិច្ចប៉ូលីស បានធ្វើការបង្ក្រាប​ ជាក់ស្ដែង​​ករណី​ជួញដូរនឹងប្រើបា្រស់សារធាតុ​ញៀន ដោយឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​បានចំនួន៩នាក់ និង​ដកហូត​បាន​សម្ភារ​មួយចំនួន។ ទីតាំង​ស្ថិតនៅ​ចំណុច​ផ្ទះសំណាក់ «១៩ មុនី​កា»ផ្លូវ​លេខ៤៦០ ក្រុម៤សង្កាត់​ទួល​ទំពូង​ទី១ ខណ្ឌចំការមន ក្រុងភ្នំពេញ។

​ការ​បង្ក្រាបនេះ​ដកហូត​វត្ថុតាង​បានមួយចំនួន​រួមមាន​៖
ទី១៖ ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​គ្រឿងញៀន​ចំនួន២កញ្ចប់​ថង់, ទី២៖ ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​ចំនួន២,
ទី៣៖ ដេក​កេះ​ជ័រ​ចំនួន៣
ទី៤៖ ទូរ​សព្ទ​ដៃ​ចំនួន​មួយគ្រឿង​ពី​ឈ្មោះ លីវ មា​យ៉ា ភេទ​ស្រី​អាយុ១៩ឆ្នាំ។

តាមប្រភពសមត្ថកិច្ចបានអោយដឹងថា៖ប្រតិបត្តិ​នេះ​ធ្វើឡើងដោយមាន​ការសម្រេច​ពី​លោក​ព្រះរាជអាជ្ញារង ហេង ផេង បន្តរឱ្យធ្វើ​ការឆែកឆេរ​បន្ទ​ប់ផ្សេងៗទៀត
នៃ​ផ្ទះសំណាក់១៩ ដោយ​រកឃើញ​សម្ភារៈមួយចំនួនទៀត
​រួមមាន ៖

* បន្ទប់​លេខ១១ ដកហូត​សម្ភារ​រួមមាន៖ ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​មួយ, ដេក​កេះ​ជ័រ​ចំនួន២ ឃាត់ខ្លួន​មនុស្ស​ចំនួន​ពីរ​នាក់ (តាំង ឈុ​ង​ប៊ួ​យ ភេទ​ស្រី អាយុ៣០ឆ្នាំ និង​ទី២៖ អ៊ុន សា​វេត​ថា​និ​ត ភេទ​ស្រី អាយុ២០ឆ្នាំ)។

* បន្ទប់​លេខ១២ដកហូត​សម្ភារ​រួមមាន៖ ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​មួយ, ដេក​កេះ​ជ័រ​ចំនួន៣, ទូរ​សព្ទ​ចំនួន​ពីរ​គ្រឿង និង​មនុស្ស​ចំនួន១នាក់​ឈ្មោះ លី វិបុល ភេទ​ប្រុស អាយុ៣២ឆ្នាំ។

* បន្ទប់​លេខ២១ ដកហូត​សម្ភារ​រួមមាន៖ ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​មួយ ដេក​កេះ​ជ័រ​ចំនួន។

* បន្ទប់​លេខ២២ ដកហូត​សម្ភារ​រួមមាន៖ ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​មួយ, អាវុធខ្លី​មួយ​ដើម​ម៉ាក K59 បង់​មួយ មាន​គ្រាប់​ចំនួន៨ លេខ៨៧៧៨ និង​មនុស្ស​ចំនួន​បួន​នាក់​មានឈ្មោះ​ដូចខាងក្រោម៖ ទី១៖ ឈ្មោះ សួន​កុម្ភៈ ភេទ​ប្រុស អាយុ២០ឆ្នាំ, ទី២៖ ឈ្មោះ សៀ សុ​ថុ​នា ភេទ​ប្រុស អាយុ១៩ឆ្នាំ, ទី៣៖ ឈ្មោះ ហ៊ាង ផល្លី ភេទ​ប្រុស អាយុ២៤ឆ្នាំ និង​ទី៤៖ ឈ្មោះ ហ៊ួ​រ សីហា ភេទ​ប្រុស អាយុ២។

ក្រោយពី​ការឆែកឆេរ​រួច​ដោយបាន​ការសម្រេច​ពី​លោក ហេង ផេង ឱ្យ​នាំខ្លួន​ជនសង្ស័យ​ចំនួន៩នាក់ ទៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រួមមាន ៖

ទី៖ ១ ឈ្មោះ លីវ​មា​យ៉ា ភេទ​ស្រី អាយុ១៩ឆ្នាំ, ទី២៖ ឈ្មោះ តាំង ឈុ​ង​ប៊ួ​យ ភេទ​ស្រី អាយុ២០ឆ្នាំ, ទី៣៖ ឈ្មោះ អ៊ុន សា​វេត​ថា​និ​ត ភេទ​ស្រី អាយុ២០ឆ្នាំ, ទី៤៖ ឈ្មោះ លី វិបុល ភេទ​ប្រុស អាយុ៣២ឆ្នាំ, ទី៥៖ ឈ្មោះ សួន កុម្ភៈ ភេទ​ប្រុស អាយុ២០ឆ្នាំ, ទី៦៖ ឈ្មោះ សៀ សុ​ថុ​នា ភេទ​ប្រុស អាយុ១៩ឆ្នាំ, ទី៧៖ ឈ្មោះ ហ៊ាង ផល្លី ភេទ​ប្រុស អាយុ២៤ឆ្នាំ, ទី៨៖ ឈ្មោះ ហ៊ួ​រ សីហា ភេទ​ប្រុស អាយុ២៩ឆ្នាំ និង​ទី៩៖ ឈ្មោះ អៀង សុខ​ឡា ភេទ​ប្រុស អាយុ៣១ឆ្នាំ។

បង្ក្រាបបានភ្លាមៗកម្លាំង​ជំនាញ បាន​នាំខ្លួន​ជនសង្ស័យ​ទាំង៩នាក់ យកទៅ​សួរនាំ ព្រមទាំង​បិទទ្វារ​ទីតាំង​ផ្ទះសំណាក់១៩ «មុនី​កា» នេះ ជា​បណ្ដោះអាសន្ន​នឹង​ប្រគល់ឱ្យ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ធ្វើការ​គ្រប់គ្រង​ផងដែរ៕

ប្រភព៖ Heng Ly

LEAVE A REPLY

Please enter your comment!
Please enter your name here