ផ្សារទំនើបខ្នាតយក្ស ៣ នឹងប្រកួតប្រជែងគ្នានៅតំបន់ផ្លូវ ៦០ម៉ែត្រ នឹងសាងសង់ហើយនៅឆ្នាំ២០២០

0
864

(ភ្នំពេញ) ផ្សារ​ទំនើប​ខ្នាត​យក្សចំនួន ៣ ដែល​កំពុង​សាងសង់ នៅ​តំបន់​ផ្លូវ​ ៦០ម៉ែត្រ ប៉ែក​ខាងត្បូង​រាជ​ធានីភ្នំពេ នៅ​ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាងមុខ នឹង​ប្រកួត​ប្រជែង​គ្នា​ទាក់ទាញ​អតិថិជន​ទិញ​អីវ៉ាន់។ ផ្សារទំនើប​ទាំង​បី វិនិយោគ​ដោយ​ក្រុមហ៊ុន​បី​ផ្សេងៗ​គ្នា គឺ ក្រុមហ៊ុន ប៉េង ហួត គ្រុប ក្រុមហ៊ុន ជីបម៉ុង គ្រុប និង​ ផ្សារ​ទំនើប​មក​ពី​ជប៉ុន AEON។

បន្ទាប់ពី​ផ្លូវ​ ៦០​ម៉ែត្រ ឬ​ហៅ​ថា មហាវិថី​សម្ដេច​ ហ៊ុន សែន ស្ថិត​នៅ​ក្នុង​ទីក្រុង​រណប អ៊ីង ស៊ីធី បាន​សាងសង់​រួច​រាល់​និង​សម្ពោធ​ឲ្យ​ប្រើប្រាស់ មាន​ក្រុមហ៊ុន​ធំៗ​ជា​ច្រើន​បាន​បោះ​ទីតាំង​ការិយាល័យ​របស់​ខ្លួន ហើយ​បុរី​លំនៅដ្ឋាន​ក៏​បាន​ផុស​ឡើង​យ៉ាង​គគ្រឹក​គគ្រេង​ផងដែរ នៅ​តំបន់​នេះ។

ជាមួយគ្នា​នេះ​ដែរ ក៏មាន​ផ្សារ​ទំនើប​ខ្នាត​យក្ស​ចំនួន ៣ ដែល​វិនិយោគ​សាងសង់​ដោយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅដ្ឋាន និង​គម្រោង​អចលនទ្រព្យ​ល្បីៗ ដូចជា ប៉េង ហួត គ្រុប, ជីប ម៉ុង គ្រុប និង​ក្រុមហ៊ុន​វិនិយោគ​បរទេស​មក​ពី​ប្រទេស​ជប៉ុន ដែល​វិនិយោគ​សាងសង់​ផ្សារ អ៊ីអន កំពុង​សាងសង់​យ៉ាង​មមាញឹក។ គេ​រំពឹងថា តំបន់​ផ្លូវ​ ៦០​ម៉ែត្រ នៅ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ​នេះ នឹង​ក្លាយ​ជាសមរភូមិ​ប្រកួត​ប្រជែង​គ្នា​សម្រាប់​ផ្សារ​ទំនើប​ខ្នាត​យក្ស​ទាំងបី​នេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here