ទាហាន​ជាច្រើន​នាក់បានរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍រថយន្តដឹក​ខ្សាច់ របស់ក្រុមហ៊ុនស្រា​បៀរ​អង្គរ​ បុករថយន្តដឹកក្បួនយោធា

0
306

កំពង់ស្ពឺ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ឡាន​ក្បួន​ដឹក​កងទ័ព និង​ឡានដឹកខ្សាច់​កាលពី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ នៅតាម​បណ្ដោយ​ផ្លូវ ៥១ចំណុច​ភូមិ​តា​ឡាក់ ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដ្ដុង្គ ខេត្តកំពង់ស្ពឺ ។ ក្រោយពី​បញ្ចប់​បេសកកម្ម​ខួប ២០ឆ្នាំ របស់​កងទ័ពជើងគោក រួចមក​កម្លាំង​កងពល​តូច​ថ្មើរជើង​លេខ៥៣ បាន​វិល​ចូល​បន្ទាយ​វិញ។

ឡាន​ទាំងពីរ គឺ​ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា ដល់​ចំណុចកើតហេតុ​ខាងលើ គឺ​ឡាន​ដឹក​ខ្សាច់​របស់​ក្រុមហ៊ុនស្រា​បៀរ​អង្គរ បាន​ឡើង​វ៉ា​ម៉ូតូ ១គ្រឿង រួច​ក៏​ជ្រុល​ចង្កូត​ចូលមក​បុក​ឡាន​ក្បួន របស់​កងទ័ព ក្នុង​ជួរ​ក្បួន​ឡាន​ទី៤ បណ្ដាល​ឲ្យ​ដាច់​កាឡេ មុខ​ធ្លាក់​ស្នាមភ្លោះ និង​បណ្តាល​ឲ្យ​របួស​កងទ័ព​ចំនួន៨ នាក់ ក្នុងនោះ​មាន​របួសធ្ងន់ ២នាក់ ស្រាល ២នាក់​និង​របួស​មធ្យម ៤នាក់ ។

ក្រោយ​កើតហេតុ​ឡានពេទ្យ​របស់​អគ្គ បាន​បញ្ជូន​អ្នករបួសធ្ងន់​ទៅដល់​មន្ទីរពេទ្យ​ហើយ ដោយឡែក​ឡាន​ទាំងពីរ ត្រូវបាន​កម្លាំង​នគរបាល​កំពង់ស្ពឺ កំពុងធ្វើការ​ទៅតាម​ផ្លូវច្បាប់៕

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here