ភ្នំពេញ៖ កាលពីវេលាម៉ោង៧និង៤៥នាទីយប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តក្រុមហ៊ុនស្រេងដឹកជញ្ជូន ពណ៌ទឹកប្រាក់ ឆ្នូតក្រហមលាយខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3A-1851 បានបុកជាមួយម៉ូតូសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GS-7033 ដែលកំពុងជិះដោយលោកឧត្តមសេនីយ៍ត្រីផ្កាយ១ ម៉ន ឡុង សេនាធិការកងអន្តរាគមន៍ អគ្គបញ្ជាការ នៃកងយុទ្ធពលខេមរភូមិន្ទ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម នៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ ក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពមានឈ្មោះ ម៉ន ឡុង ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរ (យោធា) មានឋាន:ថ្នាក់ឧត្តមសេនីយ៍ត្រី កងឯកភាព សេនាធិការដ្ឋានកងអន្តរាគមន៍ អគ្គបញ្ជាការ ស្នាក់នៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកតៃកុងរថយន្តមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ ។
សមត្ថកិច្ចបានធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សាកសពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
ប្រភព៖ FB