អាជ្ញាធរខណ្ឌច្បារអំពៅ ចាត់វិធានការ រំដោះចិញ្ចើមផ្លូវ នឹងទុកពេលឲ្យ២អាទិត្យរុះរើសំណង់-និងកាសាងសង់រំលោភចិញ្ចើមផ្លូវ ក្នុងរាជធានី

0
353

(ភ្នំពេញ) អាជ្ញាធរខណ្ឌច្បារអំពៅ ដាក់ឱសានវាទ២អាទិត្យ ចំពោះអ្នករំលោភចិញ្ចើមផ្លូវដោយ ខុសច្បាប់អមសង ខាងបណ្តោយផ្លូវជាតិលេខ១។ ការកំណត់ពេលវេលាឲ្យអ្នករំលោភចិញ្ចើមផ្លូវ ធ្វើការរុះរើចេញនេះធ្វើឡើងខណៈពេលដែលអភិបាលរងខណ្ឌច្បារអំពៅលោក រស់ សុភ័ក្ត នៅព្រឹកថ្ងៃទី២៤ មករានេះ បានដឹកនាំកម្លាំងចម្រុះ ចុះធ្វើរដ្ឋបាលដើម្បីផ្សព្វផ្សាយជូន ដំណឹងដល់ប្រជាពលរដ្ឋមាន ទីលំនៅអមតាម បណ្តោយផ្លូវជាតិលេខមួយចាប់ពីចំណុចសង្កាត់វាលស្បូវ។

អភិបាលរងខណ្ឌច្បារអំពៅលោក រស់ សុភ័ក្ត បានបន្តឲ្យដឹងថា៖ការចុះផ្សព្វផ្សាយ ជូនដំណឹងនៅ ព្រឹកនេះក៏មានការធ្វើកំណត់ហេតុដើម្បីឲ្យអ្នកដែលរំលោភយកចិញ្ចើមផ្លូវដោយខុសច្បាប់ធ្វើការផ្តិតមេដៃទទួលដឹងឮដោយទុករយៈពេល២អាទិត្យដើម្បីធ្វើការរុះរើទីតាំងសាងសង់និងតូបដាក់លក់រួមទាំងការតសំយ៉ាបនិងផ្ទាំងស្លាកយ៉ីហោផ្សេងៗចេញផងដែរ។ លោកបន្តថាក្នុងនាមគណៈបញ្ជាការឯកភាពខណ្ឌនិងមានវិធានការ រដ្ឋបាលចំពោះអ្នក រំលោភចិញ្ចើម ផ្លូវដោយខុសច្បាប់នៅក្រោយឱសានវាទចូលមកដល់ ដោយគ្មានការលើកលែង ឡើង។ជាមួយគ្នា នោះផងដែរលោក រស់ សុភ័ក្ត ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋ ដែលតែងតែរំលោភយកចិញ្ចើម ផ្លូវសាធារណៈ ចូលរួមសហការជាមួយអាជ្ញាធរ ធ្វើការរុះរើ ដោយស្ម័គ្រចិត្ត ដើម្បីសោភណភាពទីក្រុង និងចូលរួមក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍និងឈានទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ លោកអភិបាលរងខណ្ឌបានបន្ថែមឲ្យដឹងថាក្នុងនាមជាអាជ្ញាធរនិងបន្តអនុវត្តវិធានការនេះជារៀងរហូតដរាបណាអាចរំដោះ យកចិញ្ចើមផ្លូវអមបណ្តោយផ្លូវជាតិលេខ១មកវិញទាំងស្រុង។

គួរបញ្ជាក់ថារដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី០៧ ធ្នូថ្មីៗនេះបានចេញសេចក្តីណែ នាំស្តីពីការរៀប ចំសណ្តាប់ធ្នាប់តាមដងផ្លូវនិងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ក្នុងភូមិសាស្ត្ររាជធានីដោយទុករយៈពេលមួយខែដើម្បីឲ្យម្ចាស់ទីតាំង ម្ចាស់អាជីវកម្ម ម្ចាស់ការដ្ឋាន អ្នកគ្រប់គ្រងមន្ទីរពេទ្យ គ្រឺះស្ថានអប់រំ អគារសាធារណៈវិស័យឯកជន អ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ ដើម្បីធ្វើការកែសម្រួលទីតាំង របស់ខ្លួនឲ្យបានត្រឹមត្រូវតាមខ្លឹមសារខាងលើក្នុងសេចក្តីណែនាំក៏បានឲ្យដឹងទៀតថាក្នុងករណីដែលម្ចាស់ទីតាំងមិនចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១២ ត្រូវចាត់វិធានការបិទអាជីវកម្មក្នុងករណីចាំបាច់ត្រូវចាត់វិធានការច្បាប់ជាធរមាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here