នាំគ្រួសារចេញទៅញាំអី ស្រាប់តែផ្ទុះស្សេឆេះ​ផ្ទះ​វីឡា​ភ្លោះអស់ស្ទេីទាំងស្រុង​ ​​ក្នុង​បុរីពិភពថ្មី​ ជិតផ្សារទំនើបអ៊ីអន​២ តែទ្រព្យសម្បត្តិ​ និងលុយសុទ្ធរាប់ម៉ឺនដុល្លារ ក្នុងទូដែកទៅជាយ៉ាងណា….?

0
220

ភ្នំពេញ៖ អគ្គីភ័យ​ដ៏សន្ធោរសន្ធៅ​មួយទៀត​បាន​ឆាបឆេះ​ផ្ទះ​វីឡា​ភ្លោះ​មួយ​ខ្នង​ ខណៈ​ដែល​ម្ចាស់ផ្ទះ​បាននាំគ្នាចេញ​ទៅ​ញ៉ាំអី​នៅខាងក្រៅ​ លុះត្រលប់មកវិញ​ទេីបភ្លេីងឆេះអស់ស្ទេីរទាំងស្រុង​ទៅហេីយ​ ហេតុការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​បានកេីតឡេីង​កាលពី​វេលាម៉ោង​១០​យប់​ ថ្ងៃ​ទី​២៣​ ខែមករា​ ឆ្នាំ​២០១៩ ត្រង់ចំណុច​ផ្ទះ​វីឡា​លេខ​១១​ ស្ថិតតាមផ្លូវ​លេខ​១៩​ ក្នុងបុរីពិភព​ថ្មី​ ក្បែរ​ផ្សារ​ទំនើប​អ៊ីអន​ ទី២​ ស្ថិតក្នុងសង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ​។

បេីតាម​ប្រភពពី​សមត្ថកិច្ច​បានអោយដឹងថា​នៅ​ក្នុង​ករណី​អគ្គីភ័យ​ខាងលេី​នេះ​ ​មិនបណ្តាលឲ្យ​មាន​អ្នក​រង​របួស​ ឬឆេះរាលដាលដល់ផ្ទះអ្នកជិតខាង​នោះទេ​ គឺខូចខាតតែផ្ទះកេីតហេតុ​ដែលមានចំនួនបីជាន់​ និងសម្ភារៈ​ជាច្រេីនទៀត​ដែលនៅក្នុងផ្ទះ​ត្រូវបាន​ភ្លេីង​ឆេះខូចអស់ស្ទេីទាំងស្រុង​ តែពិតជាសំណាងល្អណាស់​ នៅពេលដែលសមត្ថកិច្ចប្រាប់ថា ​”សម្ភារៈមួយចំនួនតូច​ និងទូរដែក​មួយគ្រឿង​ទៀតមិនត្រូវបាន​ភ្លេីងឆាបឆេះនោះទេ” ករណី​ខាងលើ​សមត្ថកិច្ច​សណ្ឋាន​ថា​បណ្ដាល​មក​ពី​ឆ្លង​ចរន្ត​អគ្គិសនី​ផ្ទុះសេខ្សែភ្លេីង។

រាល់អ្វីដែលងាយនិងឆាប់បង្កអោយឆេះ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់​ ព្រោះនៅដេីមខែមករា ឆ្នាំ២០១៩នេះ ឃេីញថាអគ្គីភ័យកេីតឡេីងសឹងរាល់ថ្ងៃ ជាពិសេសនៅប៉ុន្មានថ្ងៃនេះ គឺមានករណីអគ្គីភ័យជាប់គ្នាៗ​តែម្ដង! ដូច្នេះ​ហេីយសូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយត្ន័អោយបានខ្ពស់​ ដេីម្បីកុំអោយមានគ្រោះអគ្គីភ័យកេីតឡេីងចំពោះបងប្អូន​ ៕

ប្រភព៖ ម៉េង អ្នកសារព័ត៌មាន អត់លុយ

LEAVE A REPLY

Please enter your comment!
Please enter your name here