ការបើកបរ ត្រូវតែប្រុងប្រយត្ន័ជានិច្ច !!បុរសម្នាក់ កំពុងជិះម៉ូតូ​​ ត្រូវរថយន្តមិនស្គាល់ម៉ាក បុកពីក្រោយដួលបោកក្បាល ស្លាប់ភ្លាមៗនៅស្រុកដំណាក់ចង្អើរ

0
227

កែបៈ បុរសម្នាក់ កំពុងជិះម៉ូតូ​​ ត្រូវរថយន្តមិនស្គាល់ម៉ាក បុកពីក្រោយដួលបោកក្បាល ស្លាប់ភ្លាមៗនៅស្រុកដំណាក់ចង្អើរ ហេតុការណ៍គួរអោយសង្វេគនេះបានកើតឡើង កាលពីវេលាម៉ោង៣ៈ៥០នាទីរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៣៣A ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២៦,២៧ ជិតការ៉ាសសាំងស៊ូគីមិច ស្ថិតក្នុងភូមិអូរដូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្ដកែប។

ប្រភពនៅកន្លែងកើតហេតុ បានឲ្យ​ដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកបរក្នុងស្ថានភាពល្បឿនលឿន ហើយវ៉ាជែងជាមួយរថយន្តផ្សេងទៀត ក្នុងទិសដៅពីកើតទៅលិច លុះដល់មក​ចំណុចកើត​ហេតុ បានរេចង្កូតជ្រុលទៅបុកម៉ូតូម៉ាក LCCT សេ១២៥ ពណ៌សលាយខៀវ ឆ្នាំ២០១៩ គ្មានស្លាក​លេខ ដែលមានទិសដៅស្របគ្នាពីក្រោយពេញទំហឹង បណ្តាលឲ្យ​ផ្លោងម៉ូតូ និងមនុស្សផ្សេងគ្នា ស្លាប់យ៉ាងអាណោចអាធ័មរួចបើករត់គិចខ្លួនបាត់ស្រមោលទៅទិសខាងលិចបាត់ មិនមាននរណាម្នាក់ស្គាល់ប្រភេទរថយន្តឡើយ គ្រាន់តែចាំបានថា រថយន្តខាងលើ គឺពណ៌ស មិនស្គាល់ស្លាលេខ បានបើកបរពីកើតទៅលិចយ៉ាងរំភើយ។


ជនរងគ្រោះ​ឈ្មោះ ជា សារិន ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅភូមិទ្វីខាងត្បូង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត
ខេត្ដកំពត ។

ក្រោយពីធ្វើកំណត់ហេតុស្គាល់អត្តសញ្ញាណរួចមក សមត្ថកិច្ចជំនាញ បានប្រគល់សាកសពអោយទៅសាច់ញាតិយកទៅ ធ្វើបុណ្យតាមប្រពៃណី។ ចំណែក ម៉ូតូជនរងគ្រោះ ត្រូវបានកម្លាំងជំនាញចរាចរណ៍យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ ដើម្បីរក្សាទុករង់ចាំសាច់ញាតិមកទទួលយក៕

LEAVE A REPLY

Please enter your comment!
Please enter your name here