ពិតជារន្ធត់និងសោកស្តាយខ្លាំងណាស់ សម័យនេះហើយហេតុអីជួបរឿងបែបនេះទៀត ជីវិតមនុស្សស្រីយើងពិបាកណាស់ប្រថុយណាស់ អ្វីគ្រប់យ៉ាងមិនទៀងទាត់ទេ…តែការចាកចេញមួយនេះគឺជាការចាកចេញគ្មានថ្ងៃត្រឡប់។ ម្តាយសុខចិត្តលះបង់គ្រប់យ៉ាងដើម្បីតែកូនសូម្បីតែជីវិតរបស់ខ្លួនឯង មិនទាន់បានឃើញមុខកូនផងក៏ស្លាប់ចោលកូនទៅហើយ ពិតជាសោកស្តាយខ្លាំងណាស់សូមជាតិណាៗកុំអោយអាយុខ្លីចឹងទៀតណា ។
ដោយយោងតាមគណនីហ្វេសប៊ុកឈ្មោះ Ah Na KonMak បានអោយដឹងថា បងស្រីខាងលើ ត្រូវបានបាត់បង់ជីវិតតែអត់ទាន់ច្បាស់ថាមកពីរអីទេបងគ្រាន់តែដឹងថាគាត់ស្លាប់ដោយសារការវះកាត់ ជួយបានតែកូនតែម្តាយស្លាប់ បើតាមធ្លាប់សួរគាត់ថាមិនអីទេទាំងកូន និងគាត់សុខធម្មតាទេ តែមិននឹកស្មានសោះ! ជាចុងក្រោយ សូមអោយវិញ្ញាណខ័ណបងទៅកាន់សុគតិភព ហើយសូមអោយមានជាតិក្រោយ កុំអោយជួបរឿងអកុសលដូចនេះទៀត ។