ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ៧ចំណុច សំខាន់កលើការងារវិនិយោគសំណង់នៅកម្ពុជា

0
511

(ភ្នំពេញ) ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បានស្នើ​ឲ្យ​អ្នក​អភិវឌ្ឍន៍ ក្នុង​វិស័យ​សំណង់​លំនៅដ្ឋាន​នានា ធ្វើការ​ដោយ​ផ្តោត​យកចិត្តទុកដាក់​លើ​ការងារសំខាន់ៗចំនួន៧ ។

ឯកឧត្តម​បាន​មានប្រសាសន៍​ក្នុង​ពិធី​បិទ​មហាសន្និបាត​លើក​ទី២ នៃ​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា កាលពី​ចុង​សប្ដាហ៍​មុននេះ​ថា អ្នកវិនិយោគ​លើ​វិស័យ​សំណង់ធំៗ និង​សំណង់​លំនៅដ្ឋាន​បុរី​នានា ត្រូវធ្វើ​យ៉ាងណា​ឱ្យបាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​គតិយុត្តិ បច្ចេកទេស និង​ស្តង់ដា ដើម្បី​ធានាបាន​សុវត្ថិភាព គុណភាព សោ​ភណ្ឌ​ភាព និង​ការ​គាំពារ​បរិស្ថាន ដែល​តម្រូវអោយមាន​កា​រ​សិក្សា អាង​ប្រព្រឹត្តិកម្ម​ទឹក​កង្វក់​មុន​បង្ហូរ​ចូល​លូ​សាធារណៈ​ជាដើម។

ឯកឧត្តមបន្តថា “ស្របពេល​វិស័យ​សំណង់​កំពុង​ការរីកចំរើន​យ៉ាងគំហុក ការពង្រឹង​ការគ្រប់គ្រង​អាជីវកម្ម​សំណង់ កាន់​តែមាន​ភាពចាំបាច់​ជាបន្ទាន់ ជាពិសេស​សំណង់ធំៗ និង​សំណង់​អាគារ​ខ្ពស់។

ជាមួយគ្នានេះ ឯកឧត្ត​មឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បាន​កើត​ស​សើរ​ចំពោះ សមិទ្ធផល​នៃ​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា ដេ​ល​បានរួម​ចំណែក​ក្នុង​កិច្ចការ​ពង្រឹង​ការងារ​សំណង់​នៅ​កម្ពុជា ក្នុង​រយៈពេល៣ឆ្នាំ​មកនេះ។ វិស័យ​សំណង់​សំណង់​នៅ​កម្ពុជា បាន​ស្រូបយក​យក​ការវិនិយោគ​ជាខ្លាំង ដោយ​ក្នុង​ឆ្នាំ២០១៨នេះ ការវិនិយោគ​លើ​វិស័យ​សំណង់​នៅ​កម្ពុជា មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង៥៤០០លាន​ដុល្លារ​អាមេរិក ដោយមាន​ចំនួន២៨៦៧គម្រោង និង​លើ​ផ្ទៃក្រឡា​ដី​ជាង១១លាន​ម៉ែត្រការ៉េ។

លោកឧកញ៉ា លី ហួរ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្ពុជា ដែល​បាន​ជាប់ឆ្នោត​សម្រាប់​អាណត្តិ​ទី២ឆ្នាំ២០១៩ ២០២១បាន​មានប្រសាសន៍ថា វិស័យ​សំណង់​និង​អចលនទ្រព្យ​មានការ​រីកចម្រើន ហើយ​ក្នុង​វិស័យនេះ​ត្រូវ​បែងចែក​ជា​បី​ផ្នែក គឺ​សំណង់​រៀបរយ សំណង់​មិន​រៀបរយ និង​សំណង់​អាគារខ្ពស់ៗ ដែល​សមាគម​បាននិងកំពុង​ធ្វើកា​រយ៉ា​ង​សកម្ម ដើម្បី​ធ្វើយ៉ាងណា​ជំរុញ​ឲ្យ​មានការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព។

ជាមួយគ្នានេះ​លោក​ឧកញ៉ា បានដាក់​ចេញ​នូវ​ផែនការ​ចំនួន ៧ចំណុច ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ក្នុង​វិស័យនេះ​កាន់​តែមាន​ភាពល្អប្រសើរ និង​ជួយ​រដ្ឋាភិបាល​ក្នុងការ​ជំរុញ​កំនើន​សេដ្ឋកិច្ចជាតិ ក៏ដូចជា​គាំទ្រ​គោលនយោបាយ​អភិវឌ្ឍន៍​លំនៅដ្ឋាន​របស់​រដ្ឋាភិបាល៕ប្រភព propertyarea

LEAVE A REPLY

Please enter your comment!
Please enter your name here