ខ្លំាងមែន ប៉ូលីសក៏វៃដែរ!!! អុកឡុករំខាន​អ្នកជិតខាង ប៉ូលិស​ចុះទៅ​សួរនាំ វS​ទាំង​ប៉ូលីស ថែមទៀត

0
284

ភ្នំពេញ ៖ ហតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើលកាលពី​វេលា​ម៉ោង៩យប់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅ​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ២ ខណ្ឌ​ពោធិ​សែន​ជ័យ ។

បុរស​នេះមានឈ្មោះ ប្រាក់ ទង អាយុ២៨ឆ្នាំ មុខរបរ រត់​តាក់ស៊ី ក្រហម ស្នាក់នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​ទី២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

មុន​កើតហេតុ បុរស​នេះ មិនដឹងថា​អាក់អន់ស្រពន់ចិត្ត​រឿង​អ្វី ឬ​ជាមួយ​អ្នកណា​នោះទេ ខណៈ​ដែក​រថយន្ត​របស់ខ្លួន​រង​ខូចខាត ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ហើយក៏​មិនដឹង​ពី​ពេលណា​មក​ដែរ មកដល់​ផ្ទះ​បែរជា​បញ្ចេញ​ច​រឹត ចិត្ត​ខ្លា ច្រ​ង៉ែ​ង​ច្រ​ង៉ាង ឡូឡា ដុត​ទាំង​កង់ឡាន ផ្អើល​អ្នក​អ្នកភូមិ រកតែ​ដេក​ពួន​មិនបាន ឃើញ​សភាព​បែប​នោះ ឪពុក​បាន​រាយ​ការ​តាម​ទូរស័ព្ទ​ទៅ​ប៉ូលីស​មូលដ្ឋាន ឲ្យ​ទៅ​ជួយ​ឃាត់ តែ​និយាយ​ស្តាប់​គ្នា​មិនបាន មិន​ខ្លាច​ទេ​ប៉ូលីស​មូលដ្ឋាន​កំ​ប៊ុ​ក​កំប៉ុក កាន់តែ​បានចិត្ត ច​រឹត​ផ្គើន​ទ្វេ​រដង ទើប​ប៉ូលីស​ស្នើសុំ​បន្ថែម​កម្លាំង ទើប​កម្លាំង​អន្តរាគមន៍​ខណ្ឌ​ចុះទៅ​ប្រើ​វិធីសាស្ត្រ​លួង​ឃាត់ តែ​បែរជា​បុរស​ចិត្ត​ខ្លា ម៉ាត់​មួយ​ដៃ ទៅលើ​ប៉ូលីស ទើប​កម្លាំង​សមត្ថកិច្ច​ទ្រាំលែងបាន មានតែ​សម្រុក​ចូលចាប់​កាច់​ក្លេ​ដេក​ដី​បាត់​វាយខ្នោះ​ខ្លា​ជាប់។

ជនបង្ក​បញ្ហា​នេះ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នាំទៅ​សាកសួរ​នៅ​ប៉ុស្តិ៍ រួមទាំង​ហៅ​មនុស្ស២នាក់​ផ្សេងទៀត​ទៅ​បំភ្លឺ​រឿងហេតុ​ការណ៍​នេះ​ផងដែរ ទី១.ឈ្មោះ ប្រាក់ ថង ភេទ​ប្រុស អាយុ២១ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​ស្នាក់នៅ​ភូមិ ទួល​ពង្រ សង្កាត់​ចោមចៅ១ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​នៅ​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម។ ទី២.ឈ្មោះ ឈៀង លី ភេទ​ប្រុស អាយុ ៣០ឆ្នាំ មុខរបរ ក្រុមហ៊ុន​ឯកជន ធ្វើ​អំពូល​ភ្លើង ស្នាក់នៅ​ភូមិ ទួល​ពង្រ សង្កាត់​ចោមចៅ១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here