មន្ទីររៀបចំដែនដីខេត្តព្រះសីហនុសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៨ និងលើកទិសដៅការងារឆ្នាំ ២០១៩

0
571

(ព្រះសីហនុ) កាលថ្ងៃអង្គារ៍​ ១០កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.​ ២៥៦២ ត្រូវនឹងថ្ងៃទី ១៥ ខែមករា ឆ្នាំ​ ២០១៩​ ឯកឧត្តម ប៉ែន​ សុផល​ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ជា​ សុផារ៉ា​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និងសំណង់​ អញ្ជើញជាអធិបតីក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៨ និងលើកទិសដៅការងារឆ្នាំ ២០១៩ របស់មន្ទីររៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ខេត្តព្រះសីហនុ​ ។

លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានថ្លែងក្នុងសន្និបាតថាខេត្តព្រះសីហនុជាខេត្តដែលមានសក្តានុពលមួយក្នុងចំណោមទាំង២៥ខេត្ត គឺមានការអភិវឌ្ឍនយ៉ាងខ្លាំងទាំងផ្នែកអចលវត្ថុ និងផ្នែកសំណង់ និងមានអាគារជាច្រើន ដែលកំពុងសាងសង់ ក្នុងទិសដៅការងារឆ្នាំ២០១៨ ។

ឯកឧត្តម ប៉ែន សុផល តំណាងដ៏ខ្ពងខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា សូមឲ្យមន្ត្រីដែលពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ បំពេញតួនាទី ឲ្យបានល្អក្នុងការបម្រើប្រជាពលរដ្ឋ តាមតម្រូវការរបស់ពួកគាត់ប្រចាំថ្ងៃឲ្យបានល្អបន្ថែមទៀត តាមគោលការណ៍ និងអនុសាសន៍របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី  និងរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ។

សូមបញ្ជក់ថា ចំណូលពីការផ្តល់សេវាសាធារៈណ៖

-ការប្រមូលសេវាសុរិយោដី សរុបចំនួន ៣៛៤០០,៥៩២,៩៩៥,ធៀបនឹងចំណូលឆ្នាំ២០១៧ ស្មើនឹង១៛១០០,១៥៨,៧២០,មានចំណូលកើនឡើងអត្រា១៣២ %

-ការប្រមូលសេវាសំណង់ សរុបបានចំនួន ៥០៤៦០០,៥៥៥៛ ធៀបនឹងចំណូលឆ្នាំ២០១៧ ស្មើនឹង៤០២៩៥០,៥៦៥៛ មានចំណូលកើនឡើងអត្រា ២៥% ៣៣,

-ការប្រមូល-ចំណាយពន្អប្រថាប់ត្រា៤% ស្រង់តួលេខ) ឆ្នាំ២០១៨ លើលិខិតលក់ផ្តាច់លិខិតអំណោយផ្តាច់ ) ប្រមូលបានប្រមាណ ចំនួន ៥៤៛ ៥៤៦,៦១០,៩៥៥ ។

២-វិស័យដីធ្លី

នៅក្នុងឆ្នាំ២០១៨នេះ មន្ទីរបានសម្រេចការងារជាច្រើនពាក់ព័ន្ធវិស័យដីធ្លី ក្នុងនោះរួមមាន៖

-ការចុះបញ្ជីដោយដុំចេញប័ណ្ណលើកដំបូង សុរបចំនួន១៨ ប័ណ្ណ

-ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ចែកប័ណ្ណបានចំនួន ៩៤៩ ប័ណ្ណ

-ការចុះបញ្ជីដីធ្លីបន្តគ្រប់ប្រភេទ សរុបបានចំនួន៧៦២១ ប័ណ្ណ

-ចែកប័ណ្ណជូនប្រជាពលរដ្ឋតាមការចុះបញ្ជីដីធ្លីតាមបទបញ្ជាលេខ ០១បប បានចំនួន ៥២ប័ណ្ណ

-បានសហការគាំទ្រការងារបច្ចេកទេសសុរិយោដី និងភូមិសាស្ត្រជាមួយគ្រប់ក្រសួងស្ថាប័ន រដ្ឋបាលខេត្ត តុលាការ និងមន្ទីរអង្គភាពជុំវិញចំនួន២៧ ។

បានសហការជាមួយក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម  និងសំណង់ និងអា​ជ្ញាធរដែនដី បានដោះស្រាយបញ្ចប់ករណីវិវាទដីធំៗ និងបញ្ជាកកស្ទះ ចំនួន៩ ករណីដូចជា បានបញ្ចប់ការចុះបញ្ជីដីធ្លីនៅ

សង្កាត់កោះរ៉ុង បានបញ្ចប់ការចុះបញ្ជីដីធ្លីនៅអតីតដីមន្ទីរចំណុចតោ២ នៅតំបន់រ៉ារថភ្លើង នៅក្នុងភូមិតសាស្ត្រដីរបស់ក្រមហ៊ុន យិះចៀន និងអេវីហ្គ្រីន នៅឃុំរាម ស្រុកព្រៃនប់ និងតំបន់បឹងព្រែកទប់ ជាដើម ។

៣-នៅក្នុងឆ្នាំ២០១៨នេះ ​មន្ទីរបានសម្រេចការងារពាកព័ន្ធវិស័យសំណង់ ក្នុងនោះរួមមាន៖

-គម្រោងស្នើសុំលិខិតអនុញ្ញាតសាងសង់សមត្ថកិច្ចក្រសួង មានចំនួន ៥៤គម្រោង ផ្ទៃក្រឡាសំណង់១,៥៣៤,១៤៤ ម2 និងទុនវិនិយោគ ៩៦៤,២៣០,៦០៧ បើធៀបនឹងឆ្នាំ២០១៧ ឃើញថា គម្រោងមានការកើនឡើង ២១៧% និងទុនវិនិយោគកើនឡើង ១០២%គិតពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១៨៕

LEAVE A REPLY

Please enter your comment!
Please enter your name here