ក្រុមក្មេងញៀនថ្នាំ ចំនួន០៣នាក់ បានយកកាំបិតនឹងកាំភ្លើងជ័រគំរាមយកលុយពីឪពុក នឹងកូនស្រី តែមិនបានសំរេច

0
252

ក្រុងព្រះសីហនុ៖ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៦:៤៥នាទី ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចក្បែរឱសថស្ថានកំពង់សោមថ្មីស្ថិត នៅក្នុងភូមិ២ សង្កាត់លេខ០៤ក្រុងព្រះសីហនុ។

បើយោងតាមជនរងគ្រោះឈ្មោះលី កៅភេទប្រុសអាយុ៥២ឆ្នាំ មានមុខរបរជាអាជីវករ ក្នុងផ្សារលើក្រុងព្រះសីហនុបានឱ្យដឹងថា នៅវេលាកើតហេតុរូបគាត់កំពុងចូលក្នុងបន្ទប់ទឹកក៏ស្រាប់តែមានជនសង្ស័យចំនួនពីរនាក់ បានស្ទុះចូលមកក្នុងបន្ទប់ទឹក របស់គាត់ហើយបម្រុងយកកាំបិតចាក់គាត់ ឯម្នាក់ទៀតបានទាញកាំភ្លើងមកភ្ជង់កូនស្រីរបស់គាត់ ប៉ុន្តែគាត់ធ្វើការប្រតាយប្រតប់ បណ្តាលអោយរងគ្រោះរងរបួសស្រាលនៅក្បាលពោះ។

យ៉ាងណាក៍ដោយ ក្រោយឆែកកាមេរ៉ាសុវត្តិភាព ផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ ទើបសមត្ថកិច្ចកំណត់ថាជាក្រុមក្មេងញៀនថ្នាំ ធ្វើសកម្មភាពដោយបានប្រើកាំបិតនិងប្រើកាំភ្លើងជ័រ ដើម្បីគំរាមយកលុយពីជនរងគ្រោះ ប៉ុន្តែមិនបានសម្រេច ហើយករណីនេះកំពុងស្រាវជ្រាវបន្តរកមុខសញ្ញាក្មេងញៀនថ្នាំទាំង៣នាក់៕

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here