ទុនវិនិយោគប្រមាណ៥,២៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០៦៩កន្លែងខេត្តតាកែវ

0
287

(ភ្នំពេញ) យោងតាមសេចក្តីប្រកាសព៌តមានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងកា​លពីថ្ងៃទី១៥ មករា កន្លងមកថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាង ក្រោម ទី១-20+82015+5ឮ៉ឿឭ“GUOHUI LUGGAGE TRAVELING PRODUCTS (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ៥,២៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០៦៩កន្លែង។

ទី២-“GLOWING VALUE (CAMBODIA) BAG & LUGGAGE CO.,LTD.” គម្រោងបង្កើតរោងចក្រ ផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងឬស្សី ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៤,១៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.១៦៨កន្លែង។ ទី៣-“PEEVI INDUSTRY (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងច ក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ៥,២៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០៩៦កន្លែង។

ទី៤-“HILLTOP LUGGAGE (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២១B ភូមិអន្លង់សាន ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៦,៤១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១.៩៦៦កន្លែង និងទី៥-“EVER SUPR​A GARMENT (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងចក្រ កាត់ដេរ សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៣,៧៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.១១១កន្លែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here