(បន្ទាយមានជ័យ)៖ ព្រះអនុគុណ និងប្រធានការិយាល័យធម្មការ និងសាសនា រួមទាំងមន្ត្រីសង្ឃសាលាអនុគុណក្រុងប៉ោយប៉ែត បានធ្វើកាផ្សឹកសង្ឃក្លែងក្លាយ ចំនួន២អង្គ ក្នុងចំណោមសង្ឃ៣អង្គ ខណៈសង្ឃជិត១០អង្គទៀត គេចខ្លួនអស់ ពីកន្លែងកើតហេតុ ។
ករណីនេះបានកើតឡើងនៅក្នុងពិធីរាប់បាត្រព្រះសង្ឃ៤១៦អង្គដើម្បីអបអរសាទររំលឹកគុណ៧មករា១៩៧៩និង៧មករា២០១៩នាព្រឹកថ្ងៃទី១៥មករា២០១៩ នៅក្នុងបូរី សាន ស៊ានហូ ក្នុងភូមិគីឡូម៉ែតលេខ៤សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
សង្ឃក្លែងក្លាយទាំង២ខាងលើ ម្នាក់ឈ្មោះ ភារម្យ អាយុ២០ឆ្នាំ និងម្នាក់ទៀតឈ្មោះ ឌី រតនា អាយុ២៥ឆ្នាំ អះអាងថា មកពីវត្តមួយ នៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។
ក្រោយសាកសួរ នៅក្នុងការិយាល័យធម្មការ និងសាសនាក្រុងប៉ោយប៉ែត សង្ឃក្លែងក្លាយទាំង២បានសារភាពថា ស្បង់ជីពរនិងបាត្រ ដែលកាន់ប្រើប្រាស់ បានពីបុរសម្នាក់ នៅភូមិនិងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដោយពួកខ្លួនជាសង្ឃក្លែងក្លាយ ពិតប្រាកដមែន៕ភ្នំព្រឹក្ស
ប្រភព៖ ដើមរាំង-Dermrang