បន្ទាយមានជ័យ ៖ មន្ត្រីយោធាម្នាក់បើករថយន្ត ស្លាកលេខ(ខម)មិនគោរពភ្លើងស្តុបបុកម៉ូតូមួយគ្រឿង បណ្តាលអោយបុរសចំណាស់ម្នាក់រងរបួសធ្ងន់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នៅចំណុចភ្លើងស្តុប ស្រុកស្វាយចេក ។
តាមប្រភពពីនគរបាលស្រុកស្វាយចេកបានឱ្យដឹងថា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ព្រឹក មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តបុកម៉ូតូ រួចបន្តទៅបុករថយន្តមួយគ្រឿងទៀតក្នុងទិសដៅផ្ទុយគ្នា នៅចំណុចភ្លើងស្តុបលើផ្លូវជាតិលេខ៥៦A ក្នុងភូមិស្ទឹង ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បង្កឡើងដោយថយន្តមួយគ្រឿងម៉ាកឌីមិច ពណ៌ត្រេអ៊ី ផ្លាក់លេខ ខ.ម 0847 បើកបរដោយមន្ត្រីយោធាម្នាក់ឈ្មោះ ណុំ សុគា អាយុ៣២ឆ្នាំ រស់នៅភូមិសែនរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
បើកបរពីជើងទៅត្បូងលុះមកដល់ចំណុចភ្លើងស្តុបមានភ្លើងក្រហមរង់ចាំអ្នកកាត់ តែមិនឈប់បានបើកបុកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមC 125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ 1G -8620 បន្ទាយមានជ័យ បើកបរដោយឈ្មោះ នូវ ព្រឿន ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិពន្សាយជើង ឃុំស្វាយចេកស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បើកបរឆ្លងផ្លូវពីលិចទៅកើត រួចរថយន្តនោះបន្តទៅបុករថយន្តមួយគ្រឿងទៀតម៉ាក់កាមរីពណ៌សំបកឪឡឹកសេរី ឆ្នាំ១៩៩២ (ដែលឈប់ចាំភ្លើងស្តុបពណ៌ក្រហម) ដើកបរដោយឈ្នោះ ដន ស ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅភូមិតាបែន ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលអោយឈ្មោះ នូវ ព្រឿន របួសបែកក្បាល(ធ្ងន់) និងបាក់កជើងឆ្វេង បញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យនៅខេត្តបាត់ដំបង ។
មូលហេតុបណ្តាលឲ្យគ្រោះថ្នាក់ចរាចរណ៍នេះ គឺអ្នកបើកបររថយន្តត្រេអ៊ី ឈ្មោះ ណុំ សុគា បើកបរល្មើស និងច្បាប់ចរាចរណ៍មិនគោរពភ្លើងស្តុប (ពណ៌ក្រហម) បញ្ជាឲ្យឈប់ រងចាំអ្នកម្ខាងទៀតគេឆ្លងផ្លូវ និងចេញពណ៌ខៀវទើបអនុញាតិឆ្លងកាត់វិញម្តង ។ ចំពោះ
សម្ភារម៉ូតូដែលខូចខាតធ្ងន់ ចំណែករថយន្តទាំងពីរខូចខាតស្រាលយករក្សាទុកនៅអធិកាស្រុកស្វាយចេក ។ ដោយឡែកអ្នកបើកបរកម្លាំងនគរបាលជំនាញ នាំមកសួរនាំអធិការដ្ឋាន ៕
ប្រភព៖ Heng Ly