តើម្ហូបអ្វីខ្លះ ដែលកម្ពុជាយកមកទទួលប្រតិភូអន្តរជាតិ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ី លើទឹកដីអង្គរដ៏រុងរឿង?

0
380

(សៀមរាប)៖ បន្ទាប់ពីចំណាយពេលពេញ១ថ្ងៃ ចូលរួមក្នុងកិច្ចប្រជុំដំបូងបង្អស់ របស់ក្រុមប្រឹក្សាវប្បធម៌អាស៊ី The Asian Cultural Council (ACC) នៅលើទឹកដីអង្គរដ៏រុងរឿងរបស់កម្ពុជា នៅល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ, សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ មកពី២៦ប្រទេសទូទាំងទ្វីបអាស៊ី ប្រមាណ៣០០នាក់ បានចូលរួមក្នុងពិធីលៀងសាយភោជន៍ នៅទីលានជល់ដំរី ស្ថិតក្នុងរមណីយដ្ឋានអង្គរ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ក្នុងពិធីលៀងសាយភោជន៍អ្នករៀបចំ បានរៀបចំម្ហូបទទួលភ្ញៀវសុទ្ធសឹង ជាម្ហូបអត្តសញ្ញាណរបស់ខ្មែរយើង។

ខាងក្រោមនេះ ជាមុខម្ហូបទាំង៥ដែលទទួលប្រតិភូអន្តរជាតិ៖

១៖ ញាំស្វាយត្រីឆ្អើរបង្គារក្រៀម និងស្ដាឡុកទឹកអំពិល
1: Green Mango Salad with Smoked Fish, Dried Shrimps & Scallop with Tamarind Sauce

២៖ ស៊ុបក្រវាញមាន់ខ្មៅ
2: Black Chicken Soup with Cardamom

៣៖ គ្រាប់ជីទឹកដូង
3: Basil Seeds with Coconut Juice

៤៖ សាច់គោដុត ត្រីស៊ីបាស់ចៀស បន្លែសរិរាង្គ និងបាយឆា
4: Roasted Beef Tenderloin, Pan-Fried Sea Bass, Organic Vegetables & Fried Rice

៥៖ បបរត្នោត និងផ្លែឈើស្រស់
5: Palm Seeds Pudding & Fresh Fruits

ក្នុងពីធីលៀងសាយភោជន៍នោះ ក៏មានសិល្បករសិល្បការិនីល្បីៗ មកពីជាង១០ប្រទេស សម្តែងសិល្បៈផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here