រថយន្ត៤គ្រឿងបុកគ្នាទៀតហើយ នៅស្រុកកំពង់សីលា

0
569

ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោងប្រមាណ៥ល្ងាច ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ នៅចន្លោះគីឡូម៉ែត្រលេខ 132-133 ក្នុងភូមិសម្តេចតា ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍រថយន្ត៤គ្រឿងបុកគ្នា រាយពេញផ្លូវ ។

យោងតាមរបាយការណ៍ពីកងរាជអាវុធហត្ថ ស្នាក់ការសន្តិសុខ​ ៤០២បញ្ជាក់ថា ៖បង្កដោយរថយន្តមួយគ្រឿងម៉ាកLESUX RX330 ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AD-9995 បើកបរ ក្នុងទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ(អ្នកបើកបរ រត់គេចបាត់) លុះមកដល់ចំណុចខាងលើបានឡើងវ៉ាស្តាំជៀសរថយន្តផ្សេងៗ ចុះដល់ផ្លូវគ្រួសក្រហម​ រួចបានជ្រុលចង្កូតទៅបុកជាមួយរថយន្តដឹកថ្ម ម៉ាកហុីយ៉ុនដាយក្បាលពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ​3E-2010 ក្នុងទិសដៅបញ្ច្រាសគ្នាបើកបរដោយឈ្មោះ ហៀង ឡាយហាន ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិមង្គលបុរី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ភ្លាមៗ ឃើញហេតុការណ៍ដូចនេះ អ្នកបើកបររថយន្តមួយគ្រឿងទៀត ម៉ាកLEXUS RX300 ពាក់ស្លាកលេខ ភ្នំពេញ 2AQ-8772 បើកបរដោយឈ្មោះ​ លឹក ផល្លា ភេទប្រុស អាយុ២៧ឆ្នាំ​ មានទីលំនៅភូមិថ្មគោល សង្កាត់ចោមចៅ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលកំពុងធ្វើដំណើរក្នុងទិសដៅស្របពីក្រោយ រថយន្តបង្ក ក៍ជាន់ហ្រ្វាំងបន្ថយល្បឿន ហើយត្រូវបានរថយន្តបែនមួយផ្សេងទៀតពណ៌ត្រីអុីម៉ាកនីសសាន់ ពាក់ស្លាកលេខ ខេមរភូមិន្ទ05 3-1779 ជ្រុលទៅបុកចំពីក្រោយបណ្តាលខូចខាតផ្នែកខាងក្រោយ ដែលអ្នក បើកបរឈ្មោះ កុង នី អាយុ២៣ឆ្នាំ មានទីលំនៅភូមិកងពល ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។


ក្នុងហេតុការណ៍នេះបណ្តាលអោយខូចខាតរថយន្តធំ តូច ចំនួន០៤គ្រឿង តែមិនប៉ះពាល់គ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ ។
ក្រោយហេតុការណ៍កម្លាំងអាវុធហត្ថ ស្នាក់ការសន្តិសុខ​ ៤០២ សហការជាមួយនគរបាលលអធិការដ្ឋាននគរបាលស្រុកកំពង់សីលា នៅការពារកន្លែងកើតហេតុ និងជួយសំរួលចរាចរណ៍មិនអោយមានការកកស្ទះដល់អ្នកធ្វេីដំណើររីឯវត្ថុតាងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលាបន្តតាមនិតិវិធី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here