រដ្ឋបាលរាជធានីបាននឹងកំពុងជួសជុល ថែទាំកំណាត់ផ្លូវនៅក្នុងរាជធានីភ្នំពេញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ

0
339

កំណាត់ផ្លូវលេខ១៩២ស្ថិតក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក មានប្រវែងជាង៩០០ម៉ែត្រ ទទឹងជាង៧ម៉ែត្រ  ដែលទទួលរងការខូចខាតដោយក្រលុកសម្រុកមាន់ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញធ្វើការថែទាំ ជួសជុលដោយ អ៊ុតកៅស៊ូប្រភេទACកម្រាស់៥ហ៊ុន សម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនិងដើម្បីជាការលើកសោភណ្ឌរាជធានីភ្នំពេញ អោយកាន់តែស្រស់បំព្រងផងដែរ។

   មន្ត្រីរដ្ឋបាលខណ្ឌទួលគោកបានអោយដឹងថានៅដើមខែមករា ឆ្នាំ២០១៩នេះ កំណាត់ផ្លូវលេខ១៩២ ចាប់ពីចំណុចផ្លូវលេខ២៤៧ ដល់ផ្លូវលេខ២៦៥ ក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ដែលកន្លងមកផ្លូវ មួយកំណាត់នេះ មានក្រលុកខូច(សម្រុកមាន់) បង្កការលំបាកដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរឆ្លងកាត់ ។ ដោយមើលឃើញពីការលំបាកបែបនេះ ទើបរដ្ឋបាលរាជធានីភ្នំពេញសម្រេចអោយធ្វើការជួសជុល និងអ៊ុតកៅស៊ូប្រភេទACកម្រាស់៥ហ៊ុនឡើងវិញ។

   មន្ត្រីរដ្ឋបាលខណ្ឌទួលគោកបានបញ្ជាក់អោយដឹងផងដែរថា កំណាត់ផ្លូវលេខ១៩២ ដែលបាននឹងកំពុងធ្វើថែទាំ ជួសជុលនេះ មានប្រវែងជាង៩០០ម៉ែត្រ ទទឹងជាង៧ម៉ែត្រ  ក្រោយការជួលជុល ថែទាំ ផ្លូវមួយខ្សែនេះនឹងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនិង មិនបង្កការកកស្ទះចរាចរផងដែរ។

    ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធរខណ្ឌទួលគោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅសងខាងផ្លូវ១ខ្សែនេះ ចូលរួមសហការជាមួយអាជ្ញាធរ កុំបានផ្លូវធំទូលាយហើយ ដាក់តាំងលក់លើចិញ្ជើមផ្លូវលើសពី១ភាគ៣ បន្តទៀត ដើម្បីកាត់បន្ថយការកកស្ទះទៀត និងលើកសោរភ័ណភាពទៅក្រុងផងដែរ។

   គួរបញ្ជាក់អោយដឹងផងដែរថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញលោក សាំ ពិសិដ្ឋ បានបញ្ជាក់អោយដឹងកាលពី ថ្ងៃទី០៥ មករាកន្លងមកនេះថា សម្រាប់ការងារជួសជុលផ្លូវខូចប្រភេទសំបុកមាន់ តាមបណ្តាផ្លូវនានា ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ មកដល់ពេលនេះ យើងអនុវត្តបានសម្រេចចំនួន១៧.៣៦០ម៉ែត្រការ៉េហើយ ។

រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអ៊ុតកៅស៊ូផ្លូវលេខ ៤៣២ ចាប់ពីផ្លូវលេខ ២៧១ ដល់មហាវិថីព្រះមុនីវង្ស ក្នុងខណ្ឌចំការមន។

LEAVE A REPLY

Please enter your comment!
Please enter your name here