កក្រេីកដេីមឆ្នាំ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មប្រាប់ថា…..

0
352

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបច្ចុប្បន្នដែលកន្លងមកមានការរិះគន់ដោយចោទថារាស្ត្រអគតិ ក្រោយមកទៀតក៍មានការភ្ញាក់ផ្អេីលរឿងដោយពាក្យកសិពានិជ្ជករមិនទាន់បាត់ផងនោះស្រាប់តែថ្ងៃនេះតាមសារព័ត៌មាន PN ដែលបានដកស្រង់ពីភ្នំពេញប៉ុស្តថា បញ្ហាប្រឈមកសិកម្មបច្ចុប្បន្ននឹងត្រូវដោះស្រាយបានប្រសេីរឡេីងគឺត្រូវច្របាច់ក្រសួង៣ចូលគ្នា៕

លោក វេង សាខុន បានលើកឡើងថា ដើម្បីដោះស្រាយ បញ្ហា កសិកម្មកម្ពុជា ដែល កំពុងប្រឈម ត្រូវ ច្របាច់បញ្ចូលគ្នារវាងក្រសួង សំខាន់ៗ មួយចំនួន ដើម្បីរួមកាងារជាធ្លុងមួយអាចជាជម្រើសល្អ ព្រោះ ក្រសួង នី មួយៗឯករាជ្យរៀងៗខ្លួន ទៅ វា អត់ស៊ីចង្វាក់គ្នា ។ នេះបើយោងតាម ប្រសាសន៏ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រាប់ភ្នំពេញប៉ុស្តិ៍។

លោកវេង សាខុនបានប្រាប់ កាសែត ក្នុងស្រុកមួយនេះទៀត ថា ៖ ពីដើម យើងគិតថាមានគ្នាច្រើនជួយគ្នា ប៉ុន្តែ ដល់ តែ ក្រសួងនី មួយៗឯករាជ្យរៀងៗខ្លួនទៅវាអត់ស៊ីចង្វាក់គ្នា ដើម្បីឆ្លើយតបនឹងគោលដៅមួយ គោលដៅពិតប្រាកដដែលទីផ្សារចង់បាន»។ លោកបន្តថា៖ «កាលពីមុន យើងចេះតែធ្វើនៅដោយឡែកពីគ្នា បានហើយដោយសារយើងធ្វើគ្រាន់តែព្យាយាមដោះស្រាយបញ្ហាសន្តិសុខស្បៀង។ តែដល់ដំណាក់កាលនេះគឺ ទាមទារឲ្យមានការប្រមូលស្រួចទៅមុខ រឿងឆ្លើយតបទីផ្សារនិងជំរុញកំណើនសេដ្ឋកិច្ច។ ដូច្នេះយើងត្រូវធ្វើការដោយពិចារណាគ្រប់ជ្រុងជ្រោយទាំងអស់។ មុននឹងដាំអ្វីមួយ តើទីផ្សារយ៉ាងម៉េច? តើឃ្លាំងស្តុកត្រូវរៀបចំស្តង់ដារយ៉ាងម៉េច?ដូច្នេះយើងត្រូវការការធ្វើការមួយដែលមានឯកភាពគ្នាខ្លាំងណាស់ ដើម្បីឈានទៅឆ្លើយតបទៅកាន់ទីផ្សារ”។

ក្នុងករណីនេះ បើទោះបីជា លោក សាខុន មិនបានបញ្ជាក់ចំៗ ថាតើ ក្រសួងសំខាន់ ៗណាខ្លះ នៅ កម្ពុជាដែលគួរច្របាច់បញ្ចូលគ្នានោះទេ តែលោកបានលើក ឧទាហរណ៍គំរូពីប្រទេសដែលទទួលជោគជ័យខាងវិស័យកសិកម្ម ដែលគេបានច្របាច់បញ្ចូលគ្នា ភ្នាក់ងាររដ្ឋាភិបាល៣គឺ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹក និង ក្រសួងកសិកម្ម។បញ្ហាភាពមិនស៊ីចង្វាក់គ្នារបស់ភ្នាក់ងាររដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហាក្នុងវិស័យកសិកម្ម ត្រូវបានលើកឡើងជាញឹកញាប់ពេលមានបញ្ហាបានកើតឡើង និងបន្តអូសបន្លាយ។

លោកបន្តថា បញ្ហាតម្លៃកសិផលធ្លាក់ចុះ និងតម្លៃសត្វចិញ្ចឹមធ្លាក់ចុះត្រូវបានលើកឡើងជាញឹកញាប់ពីកសិករ ហើយជាទូទៅស្ថាប័នរដ្ឋាភិបាលតែងរុញការទទួលខុសត្រូវលើបញ្ហានោះដាក់គ្នាទៅវិញទៅមក។

ជុំវិញករណីនេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើង វិស័យកសិកម្ម នៅ កម្ពុជា ទាល់តែ ច្របាច់បញ្ចូលគ្នារវាងក្រសួង សំខាន់ៗ មួយចំនួន ទើបរីកចំរើន ត្រូវបាន អ្នកវិភាគ ឯករាជ្យខ្លះលើកឡើងថា ការលើកឡើងនេះវាបានផ្ទុយ និង ការខិតខំប្រឹង ប្រែងរបស់ រាជរដ្ឋាភិបាល កម្ពុជា សម្តេច តេជោ ហ៊ុន សែន ដែលលោក បានខិតខំ បង្ខិត សេវា ឲ្យនៅជិត ពលរដ្ឋ ដើម្បីឆ្លើយតប ឲ្យបានទាន់ពេលវេលា ។ប្រ ភពនេះបន្តថា ការដែល សម្តេចតេជោ លោក រៀបចំ បំបែក ក្រសួង មួយចំនួន ចេញពីក្រសួង កសិកម្ម គឺ សម្តេចលោកគិត ច្បាស់ ណាស់ ដើម្បី ជួយសម្រួលដល់ ការបង្កបង្កើនផល ដល់កសិករ ហើយស្ថាបន័ទាំង នោះ ជាសេនាធិការឲ្យរាជរដ្ឋាភិបាល ។

ជុំវិញករណីនេះ លោក ចាន់ ដារ៉ុង អ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ កាលពីម្សិលមិញបានលើកឡើងថា ការសម្រេចទាក់ទងនឹងការចាត់ចែងគ្រប់គ្រងក្រសួងស្ថាប័នគឺស្ថិតក្នុងកម្រិតនៃការសម្រេចរបស់ រដ្ឋាភិបាល។ យ៉ាងណាក៏ដោយលោក ដារ៉ុង បញ្ជាក់ថា តួនាទីក្រសួងអភិវឌ្ឍន៍ជនបទនៅបន្តសារៈសំខាន់សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ។

លោកបន្តថា ផ្លូវជនបទកម្ពុជាមានប្រវែងសរុបជាង ៤៥ ០០០ គីឡូម៉ែត្រ ហើយទើបសាងសង់ជាផ្លូវកៅស៊ូ- ឬ ផ្លូវមានគុណភាពបានតិចតួចនៅ ឡើយ ដែលទាមទារឲ្យមានតួនាទីក្រសួងអភិវឌ្ឍន៍ជនបទក្នុងការបមចំណែកស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ- នេះឲ្យកាន់តែល្អដើម្បីផ្តល់ភាពងាយ- ស្រួលដល់កសិករក្នុងការដឹកជញ្ជូន- កសិផល និងបង្កើនតម្លៃទីផ្សារ។ លោកបន្តថា៖ «យើងមានក្រសួងផ្សេងៗគ្នាហ្នឹង ដើម្បីបំពេញភារកិច្ចឲ្យបានច្រើនព្រមៗគ្នា ដើម្បីផ្តល់សេវាល្អដល់ប្រជាជនតាមតំបន់ជនបទ»។ លោកបញ្ជាក់ថា បច្ចុប្បន្ននេះក្រសួងអភិវឌ្ឍន៍ជន. បទមានតួនាទីសំខាន់ក្នុងការរួមចំណែក- អភិវឌ្ឍសេដ្ឋកិច្ចជនបទ ដើម្បីលើក។ កម្ពស់កម្រិតជីវភាពប្រជាជន។

ចំណែក លោក យ៉ង់ សាំងកុមារ ប្រធានគណៈកម្មការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងជាអ្នកធំ នាញផ្នែកកសិកម្ម១រូប បានលើកឡើងថា ការលើកឡើងថា ការលើកគំនិតក្នុងការច្របាច់បញ្ចូលគ្នាស្ថាប័នមួយចំនួន ដើម្បីប្រសិទ្ធភាពវិស័យកសិកម្ម ពិតជាបានឆ្លុះបញ្ចាំងពីបញ្ហាជាក់ស្តែង។ លោកថ្លែងថា៖ «យើងមានស្ថាប័នច្រើន មានមន្ត្រីច្រើន ប៉ុន្តែប្រសិទ្ធភាពការងារនៅទាប ហើយប្រសិនបើយើងមិនកែទម្រង់ទេ កសិកម្មយើងនៅតែដើរអត់ទាន់គេអ៊ីចឹង»។លោកបន្តថា៖ «ការធ្វើការងារពាក់ព័ន្ធមួយ ដល់ពេលមានមេច្រើន មានក្បាល ម៉ាស៊ីនច្រើន វាបង្គការពិបាក និងស្មុគស្មាញ។ អ៊ីចឹងបើយើងមានថ្នាក់ដឹកនាំរួមគ្នាវិញ ប្រសិទ្ធភាពការងារអាចនឹងកើនឡើង សម្រេចលទ្ធផលបានច្រើន និងកាត់បន្ថយការចំណាយ»។

LEAVE A REPLY

Please enter your comment!
Please enter your name here