ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី៨ខែមករាឆ្នាំ២០១៩នេះ កម្លាំងសមត្តកិច្ចព្រហ្មទណ្ឌកំរិតស្រាល បានចុះបង្ក្រាបមុខសញ្ញាជំនាញកាច់សោកម៉ូតូ៣នាក់ ដែលជិះម៉ូតូពាក់ស្លាកលេខខេមរភូមិន្ទ សំរាប់ធ្វើសកម្មភាព នៅក្នុងផ្ទះជួលមួយកន្លែង ត្រូវបានចុះបង្ក្រាប ស្ថិតក្នុងភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។
ជនរងគ្រោះបានប្រាប់អោយដឹងថា រូបគាត់បានទុកម៉ូតូនៅមុខបន្ទប់ជួលដោយចាក់សោរ.ក.ត្រឹមត្រូវរួចដើរចូលក្នុងបន្ទប់ ពេលដែលទៅនោះជនរងគ្រោះដើរបានរបញ្ច្រាស់ទិសគ្នាជាមួយជនសង្ស័យ ស្រាប់តែបានប៉ុន្មានម៉ោងក្រោយមកស្រាប់តែបាត់ម៉ូតូទើប មានការភ្ញាក់ផ្អើល ហើយជិះដើររកទាំងយប់ លុះព្រឹកឡើងជនរងគ្រោះនៅតែបន្តររកទៀត ទើបដឹងថា ជនសង្ស័យនៅទីតាំងខាងលើ ក៏ប្តឹងទៅសមត្តកិច្ចព្រហ្មទណ្ឌកំរិតស្រាល។
មុនពេលចុះបង្ក្រាបមុខសញ្ញាជំនាញខាងកាច់សោកម៉ូតូ៣នាក់ខាងលើ ហើយពួកគេជិះម៉ូតូម៉ាក កាវ៉ាសាគី ដែលពាក់ស្លាកលេខ ខេមរៈភូមិន្ទ ធ្វើសកម្មភាព រួចមកសំងំលាក់ខ្លួននៅផ្ទះជួលនេះ គឺយោងតាមពាក្យបណ្តឹងពីជនរងគ្រោះ ដែលជាម្ចាស់ម៉ូតូម៉ាក់ MSX (ស្លាកលេខត្រូវជនសង្ស័យកាច់ចេញបាត់ហើយ)បានបាត់ កាលពីវេលាម៉ោង៣ជាងទៀបភ្លឺថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ នៅសង្កាត់កំពង់សំណាញ់ក្រុងទឹកខ្មៅ។
ជនរងគ្រោះបានស្គាល់មុខសញ្ញានិងតាមដានដឹងថា ជនសង្ស័យដែលធ្វើសកម្មភាពលួចកាច់សោកម៉ូតូរួចមកពួនសំងំក្នុងផ្ទះ ក៏ធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលភ្លាមៗ ចុះមកក្របួចបានតែម្តង។ ជនសង្ស័យចំនួន៣នាក់ជំនាញខាងកាច់.ក.ម៉ូតូរួចរួមជាមួយវត្ថុតាងរួមមានម៉ូតូ២គ្រឿងម៉ូតូ១គ្រឿងម៉ាកកាវ៉ាសាគី ដែលពាក់ស្លាកលេខ ខេមរៈភូមិន្ទ សំរាប់ជិះធ្វើសកម្មភាព បានយកទៅធ្វើការសួរនាំនៅព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ តាមនីតិវិធី៕
ប្រភព៖ FB