ដឹក​សាកសព​យកទៅ​ទុកចោល​ក្នុង​វត្ត ផ្អើល​តាអាចារ្យ និងសមត្ថកិច្ចទាំងព្រឹក….

0
247

ភ្នំពេញ៖ ដឹក​សាកសព​យកទៅ​ទុកចោល​ក្នុង​វត្ត ផ្អើល​តាអាចារ្យ ហេតុការណ៍នេះបានកើតឡើងកាលពី ព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ នៅក្នុង​វត្ត​តាំង​កសាង​ខាងត្បូង ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។


រថយន្ត​ដឹក​សព១គ្រឿង​ដែលជា​កម្មសិទ្ធិ​របស់​ឈ្មោះ​ងួន ប្រាក់​ធី​ហៅ​ឌី ដែល​កន្លងមក​តែងមាន​រឿងអាស្រូវ​ខាង​ដណ្ដើម​សា​សព ជាមួយ​រថយន្ត​ក្រុម រថយន្ត​ដឹក​សព​ផ្សេងទៀត មិនចេះចប់​មិនចេះ ហើយ​នោះ​ពេលនេះ​បាន​លេង​មួយ​ក្បាច់​ទៀត​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង។ដែល​ទាំង​ព្រះសង្ឃ តាអាចារ្យ និង​នគរបាល​ស្ទើរ​ដាច់​ផ្ងារ​ព្រោះតែ​រថយន្ត​របស់​ក្រុម​នេះ​បាន​ដឹក​សាកសព​បុរស​ម្នាក់​ដែល​ស្លាប់​ដោរ​សារ​ឧប្បត្តិ​ហេ​រុ​គ្រោះថ្នាក់​ចរាចរ​យកទៅ​ទុក​ទាំង​រថយន្ត​និង​សាកសព​ចោល​នៅក្នុង​វត្ត​ចំណែក​តៃកុង​ទៅ​ដេក​នៅឯ​ផ្ទះ​បាត់។

សាកសព​ឈ្មោះ រស់ ចាន់​វាសនា អាយុ២៤ឆ្នាំមាន​ទីលំនៅ​ភូមិ​ឧកញ៉ា​ប៉ាង ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរ​កាលពី​វេលា​ម៉ោង២យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ នៅតាម​ផ្លូវជាតិ​លេខ១ មុខ​វត្ត​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ ច្បារអំពៅ រាជធានី​ភ្នំពេញ។

ខណៈ ពេលដែល​ជនរងគ្រោះ​និង​អ្នករួមដំណើរ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ១២៥ ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1AG-4433 មួយគ្រឿង។ ខណនោះ​រថយន្ត​ដឹក​សាកសព១គ្រឿង​ពាក់​ស្លាក​លេខ​ព្រះសីហនុ​2A-6516 ជា​កម្មសិទ្ធិ​របស់​ឈ្មោះ​ងួន ប្រាក់​ធី ហៅ​ឌី បាន​ទៅ​ដឹក​សព​ដើម្បី​យកទៅដាក់​នៅ​ឈាបនដ្ឋាន​វត្ត​ទឹកថ្លា រង់ចាំ​ក្រុមគ្រួសារ​ទៅ​ទទួលយក​ធ្វើបុណ្យ។ប៉ុន្តែ​ពេលទៅដល់​វត្ត​ទឹកថ្លា​ជាប់​សោរ ទើប​រថយន្ត​នោះ​ដឹក​សព​បន្តទៅ​កាន់​វត្ត​តាំង​កសាង​ខាងត្បូង​វិញ ប៉ុន្តែ​ពេលទៅដល់​បាន​ទុក​ទាំង​រថយន្ត​និង​សព​ចោល​ដោយ​មិនបាន​ប្រាប់​តាអាចារ្យ និង​រាយការណ៍​ជូន​ឲ្យ​នគរបាល​បានដឹង​ទេ ហើយ​អ្នកបើកបរ​ក៏បាន​ចាក​ចេញទៅ​បាត់។

រហូតដល់​វេលា​ម៉ោង៨ព្រឹក​ថ្ងៃ​ដដែល​ទើប​មានការ​ភ្ញាក់ផ្អើល​ថា​មាន​គេ​យក​រថយន្ត​ដឹក​សព​ព្រមទាំង​សាកសព​ទៅ​ប្លុង​ចោល​ក្នុង​វត្ត ហើយ​លោកតា​អាចារ្យ បាន​ប្ដឹង​នគរបាល​មូលដ្ឋាន​ចុះទៅ​ពិនិត្យមើល។បន្ទាប់មក​មានការ​រាយការណ៍​បន្ត​ទៅកាន់​នគរបាល​ការិយាល័យ​បច្ចេក​ទស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​ធ្វើ​កោសល្យវិច័យ​ផងដែរ។ប៉ុន្តែ​ក្រោយពេល​ភ្ញាក់ផ្អើល​ទើប​លេចមុខ​អ្នកបើកបរ​រថយន្ត​នោះ​ប្រធាន​ក្រុម​របស់គេ​គឺ​លោក ងួន​ប្រាក់​ធី​ហៅ​ឌី​ទៅដល់​និង​អះអាងថា ជា​រថយន្ត​របស់ខ្លួន។

មិនតែប៉ុណ្ណោះ​បាន​យក​លិខិត​ប្រគល់​សាកសព​ដែល​ចេញ​ដោយ​នគរបាល​ខណ្ឌ​ច្បារអំពៅ​ទៅ​បង្ហាញ​ដល់​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​នគរបាល​បច្ចេកទេស​ផងដែរ។ ហើយ​អ្នកបើកបរ​រថយន្ត​បាន​និ​យា​យា​ថា ក្រោយពេល​ដឹក​ក​សព​ចូលដល់​ក្នុង​វត្ត​មិនបាន​ជួប​តាអាចារ្យ ទើប​ខ្លួន​ទុក​រថយន្ត​និង​សព​នៅក្នុង​វត្ត​រួច​បាន​ទៅរក​កន្លែងដេក​ហើយក៏​ជ្រុល​ម៉ោង​រហូត​មានការ​ភ្ញាក់ផ្អើល​តែម្ដង៕

ប្រភព៖ Heng Ly

LEAVE A REPLY

Please enter your comment!
Please enter your name here