នៅរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩ នៅពិហុកីឡាដ្ឋានជាតិអូឡាំពិក ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យស្ថានភាពទូទៅ នៅទីតាំងបា្ររព្ធពិធីខួបលើកទី៤០ឆ្នាំ នៃថ្ងៃជ័យជំនៈ ៧មករា ដែលនឹងប្រព្រឹត្តឡើងនៅព្រឹកថ្ងៃទី៧ ខែមករា ស្អែក ដែលមានគ្រោងមានមនុស្សចូលរួមអបអរសាទរជាង៤០ម៉ឺននាក់មកពី។
ក្នុងដំណោះចុះពិនិត្យនេះ ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បានអោយក្រុមការងារ រៀបចំ ក៏ដូចជាសមត្ថកិច្ចទាំងបីប្រភេទមាន កម្លាំងប្រជាការពារ កម្លាំងនគរបាល និងកងកម្លាំងអាវុធហត្ថ ត្រូវធ្វើយ៉ាងណា រៀបចំសណ្តាប់ធ្នាប់ និងបញ្ជៀសអោយបានការកកស្ទះចរាចរណ៍ នៅតំបន់វិញពហុកីឡាដ្ឋានជាតិអូឡាំពិច ជាកន្លែងប្រារព្ធថពិធីដ៏ធំ និងមានអត្ថន័យនេះ។
ឯកឧត្តម ឃួង ស្រេង លើកឡើងថា នៅថ្ងៃទី៧ មករា ស្អែកនេះ ប្រជាពលរដ្ឋ និងមន្ត្រីរាជការដែលមានភារៈកិច្ចចូលរួមពិធីអបអរខួប៤០ឆ្នាំ នៃថ្ងៃជ័យជំនៈ ៧មករា នឹងធ្វើដំណើរមកដល់កន្លែងនៅព្រឹកប្រលឹម ៤០ម៉ឺននាក់គឺមានចំនួនច្រើន ដូច្នេះកម្លាំងសមត្ថកិច្ចទាំងបីប្រភេទ ត្រូវធ្វើយ៉ាងណាធានាអោយបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។
នៅរសៀលនេះផងដែរ ឯកឧត្តម ឃួង ស្រេង ក៏បានចូលរួមពិធីក្រុងពាលី ក្រោមអធិបតី សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណៈបក្សប្រជាជនកម្ពុជា ដើម្បីបួងសួង ទៅដល់ម្ចាស់ទឹក ម្ចាស់ដី សុំសេក្តីសុខសប្បាយ សម្រាប់រៀបចំប្រារព្ធពិធីអបអរសាទរ ថ្ងៃជ័យជំនៈ៧ មករា ខួប៤០ឆ្នាំផងដែរ។
ការប្រារព្ធខួប៤០ឆ្នាំ ៧មករា នៅថ្ងៃទីស្អែក នឹងមានការចូលរួមពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណៈបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី ដ៏ខ្ពង់ខ្ពស់ និងមានជាន់ខ្ពស់ជាច្រើនរូបទៀត។
ខួប៤០ឆ្នាំ នៃជ័យជំនៈ៧មករា នឹងមានដើរជាក្បូន ដែលអមដោយរថយន្ត បាន តុបតែងយ៉ាងស្រស់ស្អាត លើរថយន្ត ពីសមិទ្ធិផលនានា ដែលមានរថយន្តចំនួន២៥គ្រឿងតំណាងអោយ រាជធានី ខេត្តទាំង២៥ នៅទូទាំងប្រទេសកម្ពុជាផងដែរ៕