យុវតីសិស្ស​សាលាសុវណ្ណាភូមិ​ ប៉ងបញ្ចប់ជីវិត៣ដងហើយ មិនបានសម្រេច តែលើកទី៤​ បែរជាចង.កសម្លាប់ខ្លួន ក្នុងបន្ទប់ស្លាប់បាត់ទៅហេីយ! ដោយបន្សល់ទុក Status ក្នុងហ្វេសប៊ុកចុងក្រោយមួយថា “I’m tired of being me:)

0
474

ភ្នំពេញ៖ យុវតីសិស្សសាលាម្នាក់ វ័យទើប១៧ឆ្នាំ ឈានដល់ថ្នាក់គិតខ្លី ប៉ងបញ្ចប់ជីវិត៣ដងមកហើយ តែមិនបានសម្រេចនោះ លុះលើកទី៤ បានស្លាប់តាមបំណង ស្របពេលដែលឪពុករវល់ដំណើរកម្សាន្តនៅបរទេសបាត់ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡេីង កាលពីវេលាម៉ោង៦យប់ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះE25 បុរីប៊ុន ហួរ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

យុវតីដែលគិតខ្លីដល់ម្លឹងៗ មានឈ្មោះ ដេត ពេជ្ជច័ន្ទលីហ្សា អាយុ១៧ឆ្នាំ ជាសិស្ស​ថ្នាក់ទី១២ សាលាសុវណ្ណភូមិ រស់នៅផ្ទះកើតហេតុ ។

តាមការបំភ្លឺពីជីដូនឈ្មោះ ប៊ុន សូរិយា អាយុ៦០ឆ្នាំ រស់នៅផ្ទះកើតហេតុបានឲ្យដឹងថា ចៅស្រីរបស់គាត់ ដូចជាទម្រើសបន្តិច បើថាទារចង់បានអ្វី រំអុក ក្រុមគ្រួសារ ក៏ដោយសារចិត្តអូសទាញដោយសម្ភារៈនិយម ក្រុមគ្រួសារ អប់រំទូន្មានសូមតែម្យ៉ាងឲ្យផ្តោតលើការសិក្សាតែមួយមុខ តែគោលគំនិតចៅស្រីគិតវាលើសពីនេះទៅទៀត ទើបធ្វើឲ្យអារម្មណ៍ ដែលកំពុងនៅក្មេងខ្ចីទៅជាវិលវល់ ។

ប្រភពដដែលបន្តទៀតថា ការគិតយល់ឃើញរបស់ចៅស្រី ដូចជាហួសវ័យ គ្រួសារ ការសិក្សា ស្នេហា យកមកដាក់ខ្លួន ហើយកន្លងមកដោយសាកគំនិតផ្តេសផ្តាស ឈានដល់ប៉ងសម្លាប់ខ្លួនចំនួន៣លើកមកហើយ តែមិនបានសម្រេច លុះមកដល់លើកទី៤នេះ ស្របពេលដែលឪពុកម្តាយមិននៅផ្ទះ រវល់តែទៅកម្សាន្តនៅប្រទេសសាំងហ្គាពួរ ជិតមួយសប្តាហ៍ទៅហើយ នៅតែ២នាក់ជីដូន ហើយមុនកើតហេតុ ឃើញជិតលើកចុងក្រោយនោះ នៅវេលាម៉ោង៣រសៀលថ្ងៃនេះ បន្ទាប់ពីឡើងទៅបន្ទប់ជាន់ទី១ ឃើញចៅស្រីកំពុងដេកលេងធម្មតា លុះរហូតដល់ម៉ោង៦យប់ទៅហើយ បាត់ចៅមិនឃើញចុះមករកបាយទឹក ទើបឡើងទៅតាមហៅ រុញតែទ្វារបន្ទប់ ពុទ្ធោ ! ចៅស្រីចងកសម្លាប់ខ្លួន ស្លាប់បាត់ទៅហើយ ទើបស្រែកឆោឡោ ផ្អើលអ្នកជិតខាង ប្រាប់ទាំងសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែង ។

បន្ទាប់ពីភ្ញាក់ផ្អើល នារីវ័យក្មេងចងកធ្វើអត្តឃាត មិត្តភ័ក្ររួមថ្នាក់ ប្រុសស្រី នាំគ្នាផ្អើលមកចូលរួមសោកស្តាយ ហើយក៏លេខមុខយុវជនម្នាក់ ត្រូវបាន មិត្តភ័ក្រនៃសពប្រាប់ថាត្រូវជាសង្សារ មកដល់កន្លែងកើតហេតុ ស្រែកទ្រហោយំ សោកស្តាយជីវិត អតីតសង្សារ មិនគួរណាគិតខ្លី បោកខ្លួនរហូតដួលសន្លប់ខ្លួនឯង ត្រូវបានបងប្អូនប្រជាពលរដ្ឋ ដឹកបញ្ជូនចេញភ្លាមៗទៅមន្ទីរពេទ្យ ។

តែបើប្រភពផ្សេងមួយទៀតមិនទាន់ច្បាស់ការ បានឲ្យដឹងថា នារីរងគ្រោះ ក្នុងវ័យ១៧ឆ្នាំសោះ កើតមានបញ្ហា៣ ដែលនាងយកមកគិត គ្រួសារ ការសិក្សា និងស្នេហា ផ្ទុយពីក្រុមគ្រួសារដែលចង់បានឲ្យកូនខិត្តខំរៀនសូត្រ តែមួយមុខ លុះដល់ដាក់បន្ទុករឿងស្នេហាមួយទៀត វាជារឿងមួយក្រុមគ្រួសារ ដាក់សម្ពាធ ធ្វើការស្តីប្រដៅ អប់រំបន្ថែម ទើបធ្វើឲ្យនាងគិតវិលវល់ ខុសបំណងដែលខ្លួនចង់ដើរឲ្យទាន់សម័យកាល ឈានដល់ប៉ុនប៉ងបញ្ចប់ជីវិតដោយខ្លួនឯងចំនួន៣លើកមកហើយ តែមិនបានសម្រេច លុះលើកទៅ៤នេះទើបបានសម្រេចពិតមែន ។

សាកសពយុវតីរងគ្រោះ ត្រូវបានសមត្ថកិច្ចចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យ ឃើញថាពិតជាស្លាប់ដោយចងកសម្លាប់ខ្លួនឯងពិតមែន រួចប្រគល់ជូនក្រុមគ្រួសារចាត់ចែង រៀបចំធ្វើបុណ្យតាមប្រពៃណី ៕

ប្រភព៖  (ម៉េង-Media)

LEAVE A REPLY

Please enter your comment!
Please enter your name here