ពោធិ៍សាត់៖ ងោកមួយភាំង បើករថយន្តក្រឡាប់ធ្លាក់ផ្លូវស្លាប់ម្នាក់របួសធ្ងន់ស្រាល៣នាក់នៅផ្លូវជាតិលេខ៥៥ ក្នុងស្រុកវាលវែង ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៥៥ ចន្លោះគីឡូម៉ែត្រលេខ៩៤-៩៥ ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
រថយន្តបង្ករមានម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE-4710 បានបើកធ្លាក់ផ្លូវដោយខ្លួនឯង បណ្តាលឲ្យអ្នកបើកបររថយន្តស្លាប់ក្រោយបញ្ជូនទៅមន្ទីរពេទ្យ។ ចំណែក៣នាក់ទៀតរងរបួសធ្ងន់និងស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះនិងព្យាបាល។ អ្នកបើកបររថយន្តមានឈ្មោះ គៀន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិតានាង ឃុំត្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពងធំ របួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យខេត្តពោធិ៍សាត់។
អ្នករួមដំណើរ ០៣ នាក់ មានឈ្មោះដូចខាងក្រោម ៖
១.ឈ្មោះ សួង សុខបញ្ញា ភេទស្រី អាយុ២០ឆ្នាំ របួសធ្ងន់
២.ឈ្មោះ ពៅ សុខុម ភេទប្រុស អាយុ២០ឆ្នាំ របួសស្រាល
៣.ឈ្មោះ សុខា ភេទប្រុស អាយុ២៦ឆ្នាំ របួសស្រាល។ ទាំង៣នាក់រស់នៅភូមិថ្មគោល ឃុំថ្មគោល ស្រុកពញាឯម ខេត្តកណ្ដាល ត្រូវបានបញ្ជូនទៅមន្ទីពេទ្យខេត្តពោធិ៍សាត់។ ដោយឡែកអ្នកបើកបរថយន្តស្លាប់ក្រោយបញ្ជូនទៅមន្ទីរពេទ្យ។
មូលហេតុ អ្នកបើកបរងងុយដេក ហើយក្រោយកើតហេតុ សមត្ថកិច្ចបានវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកវាលវែង ៕
ប្រភព៖ FB