បុរសម្នាក់ឃើញឡានដឹកដីរអិលចុះថយក្រោយ(ដីចំណោត) ដូចរត់ទៅរកសេចក្តីស្លាប់ចឹង

0
579

(កណ្ដាល) មានករណីមនុស្សឃាតដោយអចេតនា នៅចំណុចបរិវេណដីក្រុមហ៊ុន

វឌ្ឍន:ស្ថិតនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីវេលាម៉ោងជិត១០ព្រឹកថ្ងៃទី៤ខែមករាឆ្នាំ២០១៩នេះ។

តាមរបាយការណ៍សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះ ឈ្មោះ អៀម ទូច ភេទ ប្រុស អាយុ ៤៦

ឆ្នាំ មុខរបរ បុគ្គលិកបើកអេស្កាវាទរ័ក្នុងក្រុមហ៊ុនវឌ្ឍន: មានទីលំនៅភូមិរទាំង ឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្តាល។

ចំណែកជនសង្ស័យឈ្មោះ អ៊ន ឈីត ភេទប្រុសអាយុ១៩ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ

ខេត្តកណ្តាល មុខរបរបុគ្គលិកបើកបររថយន្តដឹកដីធុនធ្ងន់ក្នុងក្រុមហ៊ុនវឌ្ឍនៈ(ឃាត់ខ្លួន)។ តាមរបាយការណ៍ដដែលបានបង្ហាញថា សម្ភារៈដកហូតបានរួមមាន៖

១-រថយន្ត១គ្រឿងម៉ាកនីសាន់ដីសែលកង់ដប់ប្រភេទបែន គ្មានស្លាកលេខ និង

២-អេស្កាវ៉ាទ័រ០១គ្រឿងម៉ាកវ៉ុលវ៉ូពណ៌លឿងកង់ច្រវ៉ាក់ ។

របាយការណ៍ដដែលបានបញ្ជាក់ថានៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើ គេឃើញជនរងគ្រោះគាត់បានកាយដីចំនួន០១ប៉ែលដាក់លើ

រថយន្តដឹកដីរួចក៏ចុះពីអេស្តាវ័រទ័រ មកនិយាយគ្នាលេងជាមួយកម្មករធ្វើសំណង់ក្នុងការដ្ឋាន ។ចំណែកអ្នកបើកឡានដឹកដីឈ្មោះ អ៊ន ឈីត ភេទប្រុសអាយុ១៩ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ

ខេត្តកណ្តាល មុខរបរបុគ្គលិកបើកបររថយន្តដឹកដីធុនធ្ងន់ក្នុងក្រុមហ៊ុនវឌ្ឍនៈពេលចតឡានដឹកដីហើយក៍ចុះមកនោមពេលនោះជនរងគ្រោះឃើញឡានដឹកដី

រអិលចុះថយក្រោយ(ដីចំណោត)បានរត់ឡើងជាន់លើកង់អេស្កាវ៉ាទ័រយកដៃទប់គូថរថយន្តដឹកដីនោះតែទប់មិនជាប់ក៏ត្រូវរថយន្តថយក្រោយបុកផ្ទប់នឹងអេស្កាវ៉ាទ័របណ្តាលអោយស្លាប់

ភ្លាមនៅកន្លែងកើតហេតុតែម្តងទៅ។

ក្រោយកើតហេតុអ្នកបើករថយន្តបានឡើងទៅលើរថយន្តរបស់ខ្លួនបើកចេញចម្ងាយ០៧ ម៉ែត្រដើម្បីសង្គ្រោះជនរងគ្រោះតែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។

សពជនរងគ្រោះត្រូវបានបងប្អូននឹងអ្នកធ្វើការងារជាមួយដឹកយកទៅផ្ទះនិងសំណូមពរឲ្យមន្ត្រីជំនាញចុះពិនិត្យសាកសព ។

បន្ទាប់មកលោកអធិការប៉ូលិសស្រុកគៀនស្វាយគាត់បានចាត់ឲ្យមន្ត្រីជំនាញ សហការជាមួយកំលាំងប៉ុស្តិចុះដល់ផ្ទះជនរងគ្រោះដើម្បីពិនិត្យសាកសពនិងបានបញ្ជាក់ថាជនរងគ្រោះមានស្នាម ៖

បាក់ដើមដៃខាងស្តាំរហែកសាច់ បាក់ឆ្អឹងកែងដៃខាងស្តាំ បាក់កូនដៃខាងស្តាំ បាក់ឆ្អឹងជំនីផ្នែកខាងស្តាំទាំងអស់ បាក់កដៃខាងឆ្វេង ក្រោយពិនិត្យរួចសពបានប្រគល់ឲ្យ ក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួនដើម្បីបន្តចាត់ការតាមនីតិវិធី៕ង»៕

LEAVE A REPLY

Please enter your comment!
Please enter your name here