យោងតាមរបាយការណ៍ព័ត៌ដែលរាយការណ៍ជូនឯកឧត្តម ខៀវកាញរិទ្ធ ផុសក្នុងផេកខៀវកាញរឹទ្ធបាននិយាយថា កម្ពស់ទឹករលកខេត្តព្រះសីហនុ កោះកុង និងខេត្តផ្សេងៗទៀតឡើង។ ក្នុងផេកបាននិយាយថា៖
តាមការសង្កេត ក្នុងរយៈពេល២ ថ្ងៃកន្លងមកនេះស្ថានភាពលើផ្ទៃសមុទ្រ មានខ្យល់ភ្លៀងលាយឡំនិងរលកខ្លាំងបណ្តាលអោយទឹកសមុទ្រមានសភាពហក់ឡើងខ្ពស់ ផ្ទៃទឹកបានគ្របដណ្តប់លើផ្ទៃឆ្នេរខុសប្លែកពីរាល់ដង ក្រៅពីនោះក៍បានបំផ្លាញដល់ទីកន្លែងលក់ដូរ ផ្ទះសម្បែងតាមតំបន់ឆ្នេរ ឧបករណ៍នេសាទនិងទូកនេសាទ ។ល។
ដូចជានៅតំបន់កោះរ៉ុង ក្រុង-ខេត្តព្រះសីហនុជាដើម ក្រៅពីនោះ បើតាមព័ត៌មានពីមហាជន និងប្រជានេសាទសមុទ្រ ថានៅខេត្តជាប់មាត់សមុទ្រផ្សេងទៀតក៍ទទួលរងអំពីកំពស់ទឹកសមុទ្រនេះផងដែរ ។
បើតាមការបញ្ជាក់ពីលោក ប្រធានមន្ទីរធន់ធានទឹកនិងឧត្តុនិយម ខេត្តព្រះសីហនុ អោយដឹងថា ជារៀងរាល់ឆ្នាំ នៅចន្លោះ ខែ ធ្នូ (ចុងឆ្នាំ ឬ ដើមឆ្នាំ) តែងមានកំពង់ទឹកសមុទ្រខ្ពស់ (ទឹកជោ) ប៉ុន្តែឆ្នាំនេះវាហាក់មានកំពស់ទឹកច្រើនជាងបណ្តាឆ្នាំកន្លងទៅ បូកផ្សំចំពេលដែលតំបន់មាត់សមុទ្រនៃព្រះរាជាណាចក្រ កម្ពុជាទទួលរងពីឥទ្ធិពលព្យុះពីក្នុងតំបន់ផង ដូចដែលក្រសួងធន់ធានទឹក និង ឧត្តុនិយម បានជូនដំណឹងថ្មីៗនេះរួចមកហើយ ៕