ផ្សារដើមគរ វិថីព្រះមុនីរ៉េត នឹងលែងស្ទះចរាចរណ៍ទៀតហើយ

0
1191

(ភ្នំពេញ) ផ្សារដើមគរ វិថីព្រះមុនីរ៉េត នឹងលែងស្ទះចរាចរណ៍ទៀតហើយ  យោងតាមលិខិតលេខ ៨២៧ ស.ជ. ណចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ របស់ទីស្តីការគណៈរដ្ឋមន្ត្រី បានកំណត់ផ្លាស់ប្តូរការលក់បន្លែតាមចិញ្ចើមផ្លូវផ្សារដើមគររបស់បងប្អូនអាជីវករ ទៅខណ្ឌព្រែកព្នៅវិញ ។

ជាក់ស្តែងបងប្អូនដែលធ្លាប់ធ្វើដំណើរតាមដងវិថីព្រះមុនីរ៉េត នៅជុំវិញផ្សារដើមគរ គឺថាពីព្រលឹម ទល់ព្រលប់មានសភាពស្ទះខ្លាំង បើទោះបីជាអាជ្ញារចុះរៀបចំច្រើនលើកច្រើនដងមកហើយ ជាពិសេសពេលព្រលប់ និងព្រឹកព្រលឹម ដែលបងប្អូនអាជីវកលក់ បន្លែបោះដុំដាក់ លក់នៅតាមចិញ្ចើ មផ្លូវនេះ ។

ហើយអ្វីទាំងគឺមានរយះពេលជាច្រើនឆ្នាំមកហើយ ដែលមិនទាន់ដោះស្រាយបាន១០០%នៅឡើយ ។ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីបញ្ហាទាំងអស់នេះ ត្រូវធ្វើយ៉ាងណា ឲ្យបងប្អូនធ្វើដំណើរចរាចរណ៍ងាយស្រួលផង ដើម្បីលើកកម្ពស់សោភណ្ឌ័ភាពរាជធានីភ្នំពេញផង ។

តាមលិខិតសជណដដែលទីតាំងផ្សារ និងកន្លែងចតរថយន្តគឺនៅតំបន់ជាយបឹងតាមោក ដែលមានទំហំ ទៅដល់២០ហិចតាឯណោះដែលមានលក្ខណៈងាយស្រួល និងសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋអាជីវករ ហើយអ្វីទាំងនេះ គឺជាវិធានការណ៍ ក៏ដូចជាសមិទ្ធិថ្មី មួយទៀតរបស់រដ្ឋបាលរាជធានីភ្នំពេញ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here