ភាគច្រើនយុវវ័យចូលចិត្តគេង ទុកទូរស័ព្ទដៃនៅជិតខ្លួន ព្រោះថាវាងាយនឹងដឹង នៅពេលអ្នក ពិសេសខលមករក តែពួកគាត់មិនដឹងថាធ្វើបែបវាបង្កគ្រោះថ្នាក់នៅពេលដែលយើង គេងនៅពេលយប់ ឡើង។ សូមអានចំណុចទាំង៤ខាងក្រោមនេះ ៖
- នៅពេលដែលអ្នកទុកទូរស័ព្ទនៅក្បាលគ្រែ នឹងធ្វើឲ្យអ្នកគេងមិនសូវស្ងប់ឡើយ ថែមទាំងសុបិន្តច្រើនទៀតផង។ ជាពិសេស ការចងចាំអ្នកនឹងប្រែជាខ្សោយ ហើយប្រព័ន្ធការពាររាងកាយរបស់អ្នកក៏ធ្លាក់ចុះផងដែរ។
- បុរសដែលទុកទូរស័ព្ទនៅក្បាលគ្រែ អាចធ្លាក់ចុះស្ពែម៉ាតូសូអ៊ីត ដោយពិបាកធ្វើឲ្យអ្នកអាចមានកូនណាស់។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។
- ជាពិសេស ទូរស័ព្ទនេះ អាចធ្វើឲ្យប៉ះពាល់ដល់ខួរក្បាលអ្នកជាខ្លាំង ដោយធ្វើឲ្យអ្នកអាចកើតមានអាការៈឈឺក្បាល វិលមុខ គេងមិនលក់ និងជ្រុះសក់ច្រើនជាដើម។
- នៅពេលដែលអ្នកទុកទូរស័ព្ទជិតខ្លួនពេលដែលគេង នឹងធ្វើឲ្យអ្នកឆាប់ចាស់មុនអាយុ ថែមទាំងឆាប់វង្វេងទៀតផង។ ជាពិសេស អ្នកនឹងពិបាកមានផ្ទៃពោះផងដែរ។ ដូចនេះ បើអ្នកមិនចង់ឲ្យអាការៈទាំងឡាយខាងលើនេះកើតឡើង ក្នុងកំឡុងពេលដែលអ្នកគេង អ្នកគួរតែទុកទូរស័ព្ទឲ្យឆ្ងាយពីអ្នក៕ប្រភពHealth.com