រដ្ឋបាលរាជធានីភ្នំពេញបើកកិច្ចប្រជុំចុងក្រោយ ដើម្បីត្រួតពិនិត្យការងារសំរាប់ទិវាបុណ្យ៧មករា

0
250

​(ភ្នំពេញ) រដ្ឋបាលរាជធានីភ្នំពេញបាន បើកកិច្ចប្រជុំជាលើកចុងក្រោយ ដើម្បីពិនិត្យលទ្ធផលរបស់ផ្នែកនិមួយៗ និងការទទួលខុសត្រូវរៀងៗខ្លួនលើការងារត្រៀមរៀបចំទិវាបុណ្យ៧មករាខួបលើកទី៤០ (៧មករា ១៩៧៩.៧មករា ២០១៩) ដែលជាថ្ងៃកំណើតទី២ សំរាប់យើងទាំងអស់គ្នា ដែលបានចាក ផុតពីរណ្តៅមរណៈនៃរបបប្រល័យពូជសាសន៏ប៉ុលពត ៣ឆ្នាំ៨ខែនិង២០ថ្ងៃ។

​ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានថ្លែងថា៖ ទិវាបុណ្យ៧មករា ឆ្នាំនេះជាខួប៤០ឆ្នាំគឺមានការរៀបចំអធឹកអធមដោយមានការ ដង្ហែរក្បួនព្យុះហយាត្រាសំរាប់២៥រាជធានី.ខេត្ត។ដូច្នេះការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ គឺជាការងារចាំបាច់ រួមទាំងការរៀបចំណែនាំ ឲ្យបានល្អប្រសើរសក្ត័សមទៅនឹងកិត្តិយសនៃថ្ងៃកំណើតទី២របស់យើងទាំងអស់គ្នា។ឯ.ឧអភិបាលក៏បានណែនាំឲ្យអាជ្ញាធរខណ្ឌទាំង១២ ត្រូវទទួលខុសត្រូវតាមភារកិច្ចរៀងៗខ្លួន ដែលបង្ហាញពីសមត្ថភាព នៃការដឹកនាំរបស់ស្ថាប័ននិមួយៗហើយយើងទាំងអស់គ្នាក៏ធ្លាប់មានពិសោធន៏ប្រកបដោយជោគ ជ័យក្នុងការចូលរួមរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពិធីធំៗរួចមកហើយ។

ឯកឧត្តម ឃួង ស្រេង បានគួសបញ្ជាក់ថា៖រហូតមកដល់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំការហាត់សមកំលាំងច្រើន លើកច្រើនសារជាមួយបណ្តាខេត្ត.ក្រុងផ្សេងៗទៀតមុនពិធីផ្លូវការចាប់ផ្តើម។នៅថ្ងៃទី៥មករាស្អែកនេះ នឹងមានការហាត់សមកំលាំងចូលរួមជាលើកចុងក្រោយឲ្យដូចពិធីផ្លូវការពិតៗនៅពហុកីឡាដ្ឋាន ជាតិអូឡាំពិកដែលមានប្រជាពលរដ្ឋចូលរូមប្រមាណ៤ម៉ឺននាក់។ជាមួយគ្នានេះរដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្តីជូនដំណឹងស្ដីពីការពង្វាងចរាចរនៅ បរិវេណពហុកីឡាដ្ឋាន ជាតិឡាំពិក និងសុំឲ្យមានការផ្អាករាល់ការដ្ឋានសំណង់នានានៅជុំវិញពហុកីឡាដ្ឋានជាតិ និងមិនត្រូវ ឲ្យមានការហាលខោអាវរញេរញ៉ៃ ធ្វើឲ្យបាត់សណ្តាប់ធ្នាប់នៅក្បែរទីតាំងប្រារព្វពិធីផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here