រាជធានីភ្នំពេញ៖ សន្និសីទថ្នាក់តំបន់ស្ដីពី “ការរៀនប្រកបដោយប្រសិទ្ធភាព តាមបរិស្ថានដែលមានបច្ចេកវិទ្យាព័ត៌មានកម្រិតទាប” ត្រូវបានរៀបចំឡើងដោយផ្តោតទៅលើការសិក្សាប្រកបដោយប្រសិទ្ធភាពក្នុងបរិបទនៃបច្ចេកវិទ្យាកម្រិតទាប ដោយផ្តោតលើករណីសិក្សានៃព័ត៌មានពិភពលោក វប្បធម៌ បរិយាកាសសង្គម និងការចូលរួមពីភាគីក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វីក ប្រព័ន្ធព័ត៌មានបៃតង និងការសិក្សាជាច្រើនទៀត។
កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃសុក្រ ១៣រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅសាកលវិទ្យាល័យកម្ពុជា៕