ប្រជាពលរដ្ឋជាង១៥ម៉ឺននាក់ បានចូលរួមទស្សនានៅវិមានឈ្នះឈ្នះ សម្រាប់ថ្ងៃទី២៩

0
488

(ភ្នំពេញ) ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨នេះ បានឲ្យដឹងថា កាលពីម្សិលមិញ ពេញមួយថ្ងៃតែម្ដង ពោលតាំងពីពេលព្រឹក រហូតដល់ពេលយប់ មានប្រជាពលរដ្ឋ ភ្ញៀវទេសចរអន្ដរជាតិជាង១៥ម៉ឺននាក់ បានអញ្ជើញ និងដើរលេងកម្សាន្ដ ទស្សនាវិមានឈ្នះឈ្នះយ៉ាងសប្បាយរីករាយ។

ឯកឧត្តមអភិបាលបានបញ្ជាក់ថា សម្រាប់បញ្ហាសន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈវិញ ត្រូវបាន ការពារយ៉ាងម៉ឺងម៉ាត់ គឺគ្មានបញ្ហាអ្វីទាំងអស់ ខណៈដែលកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ ត្រូវបានដាក់ពង្រាយការពារយ៉ាងល្អប្រសើរជូនប្រជាពលរដ្ឋដែលមកទស្សនាទាំងអស់។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានឲ្យរដ្ឋបាលខណ្ឌដូនពេញ ទទួលខុសត្រូវលើការងារទទួលផ្ញើយានជំនិះគ្រប់ប្រភេទ គឺមិនត្រូវយកថវិកា ពីបងប្អូនប្រជាពលរដ្ឋ ដែលបានមកកំសាន្ត និងឆ្លងឆ្នាំសាកល ព្រមទាំងទស្សនាវិមានឈ្នះឈ្នះ នៅក្នុងបរិវេណវិមានឈ្នះឈ្នះនោះទេ។

រដ្ឋបាលខណ្ឌដូនពេញ សូមអំពាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ អញ្ជើញមកលេងកំសាន្ត និងចូលរួមឆ្លងឆ្នាំសាកល រាប់ថយក្រោយទាំងអស់គ្នា ឲ្យបានច្រើនកុះករ រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នេះដោយភាពសប្បាយរីករាយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here