ភ្នំពេញ) នៅប្រទេសកម្ពុជាគ្រោងជ្រើសរើសយកទីក្រុងចំនួន៣ រួមមានទីក្រុង បាត់ដំបង ក្រុងសៀមរាម និងរាជធានីភ្នំពេញ ឲ្យក្លាយជាទីក្រុងដ៏អស្ចារ្យ គឺ(Smart City) ដែលបច្ចុប្បន្នទីក្រុងទាំងនេះ កំពុងមានតម្រូវការខ្លាំងពី សំណាក់ប្រជាជននៅជុំវិញពិភពលោក។
គ្រប់បណ្តាប្រទេសទាំងអស់នៅលើពិភពលោក នៅពេលចូលទៅក្នុងសម័យកាលបដិវត្តឧស្សាហកម្មកំរិត ៤.០ គឺគេតម្រូវអោយបណ្តាប្រទេសទាំងនោះ ត្រូវបង្កើតទីក្រុងឆ្លាត(Smart City) នៅក្នុងប្រទេសឲ្យបាន ប្រមាណពី១ទៅ៣ទីក្រុង ឬអាចច្រើនជាងនេះ ដើម្បីបំពេញតម្រូវការឬបង្កើនភាពងាយស្រួល ក្នុងទំនាក់ ទំនងរបស់ភ្ញៀវទេសចរជាតិ អន្តរជាតិ។
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងដឹងកាលពីថ្ងៃទី២៦ ខែធ្នូនេះ កន្លងមកថា បើយើង ទៅតាមស្ថានភាពសេដ្ឋកិច្ចនៅក្នុងពេលនេះ គឺយើងមិនទាន់អាចបង្កើតទី ក្រុងឆ្លាតអោយស្រប តាមស្តង់ដារបាននោះទេ ប៉ុន្តែនៅពេលដែលកម្ពុជា ឈានចូលក្នុងសម័យកាលបដិវត្តឧស្សាហកម្មកំរិត៤ កម្ពុជានឹងយកទីក្រុងចំនួនបីដំឡើងអោយជាទីក្រុងឆ្លាត (Smart city)។
ឯកឧត្តមបន្តថា នៅក្នុងបណ្តាប្រទេសមួយចំនួនក្នុងតំបន់គេប្រទេសសឹង្ហបូរី បានបង្កើតទីក្រុងឆ្លាតវៃ ហើយបណ្តាប្រទេសដទៃទៀត នាពេលបច្ចុប្បន្នគេ បានបញ្ចូលទីក្រុង របស់គេទាំងអស់ ក្លាយទៅជា ក្រុងឆ្លាត”។
ឯកឧត្តមបានបន្ថែមទៀតថា “ក្រុងឆ្លាតនេះ គឺត្រូវទាមទារអោយមានការប្រើប្រាស់ ប្រព័ន្ធឧបករណ៍បច្ចេកវិទ្យា ទំនើបៗ ជាច្រើន ពិសេសឧបករណ៍ទំនាក់ទំនងតាមប្រព័ន្ធអេឡិចត្រូនិច ក្នុងវិស័យទូរគមនាគមន៍”។
ឯកឧត្តមប៉ាន់ សូរសក្តិ បញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មិនទាន់អាចបង្កើតទីក្រុងឆ្លាតបាន ដោយសារកម្ពុជា នៅមាន កង្វះខាតច្បាប់មួយចំនួន ពិសេសច្បាប់ពាណិជ្ជកម្មអេឡិចត្រូនិច(E- Commerce)ដែលច្បាប់នេះ កម្ពុជា គ្រោងបង្កើតអោយបាននៅចុងឆ្នាំ២០១៩នេះ៕ប្រភពRealestate