អភិបាលរាជធានីភ្នំពេញប្រជុំត្រួតពិនិត្យការងារត្រៀមសម្ពោធ វិមានឈ្នះឈ្នះ នាពេលឆាប់ៗនេះ

0
381

រដ្ឋបាលរាជធានីភ្នំពេញបានកោះប្រជុំមន្ត្រីពាក់ពន្ធ័ និងអាជ្ញាធរដែនដីដើម្បីត្រួតពិនិត្យការងារត្រៀមសម្ពោធវិមានអនុស្សាវរីយ៏ឈ្នះៗដែលនឹងចាប់  ​ផ្តើមនៅថ្ងៃទី២៩ដល់ថ្ងៃ៣១ខែធ្នូនៅលើទីតាំងផ្ទៃដីជាង៨ហិកតា ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា។

កិច្ចប្រជុំបានផ្តោតលើការងារសន្តិសុខសណ្តាប់ធ្នាប់,ការចូលរួមរបស់មហាជន,ការចតយានយន្តក៏ដូចជាការតុបតែងលំអរ,ការរៀបចំហេដ្ឋារចនា    សម្ពន្ធ័នៅក្នុង និងខាងក្រៅបរិវេណវិមានឈ្នះៗ។ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានណែនាំឧិ្យគ្រប់មន្ទីរ,អាជ្ញាធរខណ្ឌទាំង១២អនុវត្តតាមផែនការណែនាំរបស់គណៈកម្មការរៀបចំពិធី និងបែងចែកភារកិច្ចទទួលខុសត្រួវរៀងៗខ្លួនដើម្បីធានាបានពិធីសម្ពោធវិមានឈ្នះៗប្រព្រឹត្តិទៅប្រកបដោយ ភាពល្អប្រសើរសក្ត៏សមទៅនឹងខ្លឹមសារនៃនយោបាយឈ្នះៗដែល ខ្មែរគ្រប់រូបឈ្នះទាំងអស់គ្នាក្រោមនយោបាយឈ្នះៗរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន។ពិធីសម្ពោធវិមានអនុស្សាវរីយ៏ឈ្នះៗបានធ្វើឡើង ដើម្បីអបអរសាទរខួបលើកទី២០នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាស្របគ្នានឹងរាជរដ្ឋាភិបាលកំពុងត្រៀមរៀបចំទទួលអំណរសាទរខួបលើកទី៤០នៃថ្ងៃជ័យជំនេះ៧មករានាពេលដ៏ខ្លីខាងមុខនេះដែរ។

ឯកឧត្តមបញ្ជាក់ថា៖រាល់ការងារទាំងអស់ ត្រូវធ្វើឲ្យបានចប់ទាំងស្រុងត្រឹមថ្ងៃទី២៨ធ្នូ។ ពាក់ពន្ធ័នឹងបញ្ហាការទាមទាតំឡើង ប្រាក់ខែរបស់កម្មករ កម្មការនីរបស់ក្រុមហ៊ុនស៊ីនទ្រី និងការធ្វើបហិការមិនប្រមូលសំរាមក្នុងរយះពេល២ថ្ងៃមកនេះ  ឯកឧត្តម ឃួង ស្រេង បានណែនាំឲ្យអាជ្ញាធរខណ្ឌទាំង១២ជួលរថយន្តដឹកសំរាមជាបណ្តោះអាសន្នសិនទំរាំបញ្ហាត្រូវបានដោះស្រាយ។ឯកឧត្តមបន្តថា៖ក្រុមហ៊ុនស៊ីនទ្រី មិនត្រូវរកស៊ីដឹងតែពីចំណេញនោះទេត្រូវគិតដល់ពេលខាតខ្លះផងហើយក្រុមហ៊ុនស៊ីនទ្រីក៏មិនត្រូវយកប្រជាពលរដ្ឋរាជធានីភ្នំពេញធ្វើជាចំណាប់ខ្មាំងរបស់ខ្លួននុះដែរ។នៅពេលនេះរដ្ឋបាលរាជធានីភ្នំពេញកំពុងចាត់វិធានការលើការដោះស្រាយការកកស្ទះសំរាមតាមដង ផ្លូវនានាក្នុងរាជធានីភ្នំពេញនៅពេលដែលកម្មការក្រុមហ៊ុនស៊ីនទ្រី ធ្វើពហិការមិនប្រមូលសំរាមដូចសព្វដង ហើយរដ្ឋបាលរាជធានីភ្នំពេញក៏កំពុងដោះស្រាយ ជាមួយក្រុមហ៊ុនស៊ីនទ្រីផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here