(កោះកុង) នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០១៨នេះ រដ្ឋបាលខេត្តកោះកុង បានចេញសេចក្តីជូនដំណឹងស្តីពី កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាស កំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋក្រុម ៥៨៥ គ្រួសារ ក្រុមប្រជាពលរដ្ឋ ២០០គ្រួសារ និងក្រុមប្រជាពលរដ្ឋ ១៧៥ គ្រួសារ ដែលមានវិវាទជាមួយក្រុមហ៊ុន Koh Kong Plantation Co.Ltd ក្រុមហ៊ុន Koh Kong Sugar Industry Co.Ltd នៅឃុំដងពែង និងឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ នៅសាលាឃុំជីខលើ ៕