ខ្លោចចិត្តណាស់!!!បន្ទាប់ពីឃើញនារីជាគូដណ្តឹងបានត្រឹមក្រាបផ្ទឹមជាមួយសម្លៀកបំពាក់សង្សារ ដែលស្លាប់បាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍

0
242

តាមរយៈគណនេយ្យហ្វេសបុកបងប្រុសម្នាក់ឈ្មោះថា Keo Veasna បានបង្ហោះរូបភាពដ៏គួរឲ្យសោកសង្វេគ និងខ្លោចចិត្តអាណិតជាពន់ពេក ដោយនារីជាគូដណ្តឹងបានត្រឹមក្រាបផ្ទឹមជាមួយស្បែកជើង និងសម្លៀកបំពាក់សង្សាររបស់ខ្លួន ដែលមច្ចុរាជតាមដងផ្លូវបានឆាបឆក់យកជីវិតកូនកម្លោះ ដែលសល់ត្រឹមតែ១៧ថ្ងៃទៀតប៉ុណ្ណោះនឹងដល់ថ្ងៃរៀបការទៅហើយ។

គួរបញ្ជាក់ផងដែរកាលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយមច្ចុរាជលើដងវិថី បានឆក់ផ្តាច់សង្ខាបុរសម្នាក់ ដោយឥតក្តីមេត្តាទុក្ខឲ្យគូដណ្តឹងស្រស់សោភាយំសោកបោកប្រាណដូចអកព្រាត់គូ ខណៈពួកគេសល់តែ១៧ថ្ងៃទៀតប៉ុណ្ណោះ ត្រូវចូលរោងជ័យក្រាបផ្ទឹមសំពះផ្កាស្លាទៅហើយនោះ។

ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានអាយុ ២៧ឆ្នាំ មុខរបរ គ្រូបង្វឹក​​ល្បុក្កតោ​ បច្ចុប្បន្នស្នាក់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ និង​មានស្រុកកំណើត​នៅភូមិតាព្រះ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។​ គូដណ្ដឹង ឈ្មោះ ពៅ ពិសិដ្ឋ អាយុ ២២ឆ្នាំ ស្នាក់នៅក្នុងភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ។

គូស្នេហ៍អភ័ព្វខាងលើពួកគេនឹងត្រូវដឹកដៃចូលរោងជ័យសំពះក្រាបផ្ទឹមទទួលពរជ័យពីមេបានៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ខាងមុខនេះ ពោលនៅសល់រយៈពេលតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ៕

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here