ភ្នំពេញ៖ ការតវ៉ានេះបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅវេលាម៉ោង៧និ៤០នាទីយប់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
កម្មករប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ីនទ្រី ប្រមាណជាង២ពាន់នាក់ បានប្រមូលផ្ដុំគ្នាធ្វើកូដកម្ម នៅការ៉ាសរថយន្តស៊ីនទ្រី ផ្លូវបេតុបឹងតាម៉ាត ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ដោយបាននាំគ្នាតវ៉ា អត់ធ្វើការ ដោយទាមទារឲ្យក្រុមហ៊ុន ដំឡើងប្រាក់ខែឲ្យពួកគេ ចំនួន១២ដុល្លារបន្ថែម លើប្រាក់ខែគោល ដោយទាមទារលក្ខខណ្ឌ ចំនួន៤ចំណុច ដូចជា ៖ ១-សុំឲ្យក្រុមហ៊ុនទូទាត់ប្រាក់ឈប់សំរាកប្រចាំឆ្នាំដែលនៅសល់ ។ ២-ទូទាត់ប្រាក់បំណាច់អតីតភាពការងារតាមប្រកាសលេខ ៤៤៣ ក.ប.ប្រ.ក.ខល។ ៣-ស្នើសុំដំឡើងប្រាក់ឈ្នួលប្រចាំឆ្នាំ ចំនួន១៥$ សម្រាប់ឆ្នាំ២០១៩ ។ ៤-បញ្ហាផ្សេងៗ ។ ប្រាក់ខែពួកគាត់ បានចែកជា២វេន គឺវេនយប់ និងថ្ងៃ ដោយអ្នកធ្វើការវេនថ្ងៃទទួលបានប្រាក់ខែចំនួន៥១ម៉ឺន និងអ្នកធ្វើការវេនយប់ទទួលបានប្រាប់ខែ៦១ម៉ឺន ហើយពួកគាត់មាននាំគ្នាធ្វើការតវ៉ានេះ ដោយពួកគាត់ទាមទារ ឲ្យខាងក្រុមហ៊ុន ដំឡើងប្រាក់ខែចំនួន១២ដុល្លារ លើប្រាក់ខែគោលពួកគាត់បន្ថែមទៀត ព្រមទាំងឲ្យក្រុមហ៊ុន ផ្តល់សេវាថែមទាំងសុភាព នឹងមានប្រាក់បំណាច់ឆ្នាំ និងហូបចុកដូច កម្មករ កម្មការិនី រោងចក្រដែរ ។
លទ្ធផលក្នុងការដោះស្រាយ ភាគីក្រុមហ៊ុនក្រុមហ៊ុនស៊ិនទ្រី ព្រមព្រៀងចំនួន ០៣ចំណុចគឺទី(១.២.៤) ចំពោះចំណុចទី៣ ដែលកម្មករស្នើសុំដំឡើងប្រាក់ឈ្នួលប្រចាំឆ្នាំ១៥$បន្ថែម ពីលើប្រាក់ខែបច្ចុប្បន្ន គឺខាងក្រុមហ៊ុនឲ្យតែ០៦$ប៉ុណ្ណោះ និងដំឡើងឲ្យ០១$ទៀត នៅខែ០៧ ឆ្នាំ២០១៩ តែខាងកម្មករមិនព្រមទទួលយកដំណោះស្រាយនេះទេ តែបញ្ចុះនៅត្រឹម១២$។
ហេតុការណ៍នេះដែរ ក៏មានការប៉ះទង្គិចគ្នា រវាងកម្មករស៊ីនទ្រីគ្នាឯង និងកម្មករគ្នាឯង ដោយមានអ្នកខ្លះចង់បានប្រាក់ខែប៉ុណ្ណឹង ហើយអ្នកខ្លះទៀត ទាមទារដំឡើងប្រាក់ខែ ។
ដោយឡែកខាងក្រុមហ៊ុនវិញ ក៏បានហៅតំណាងខាងកម្មករឲ្យចូលចរចារគ្នា តែខាងក្រុមហ៊ុនឡើងឲ្យដែរ តែតម្លៃទាបពេក គឺត្រឹមតែ៦ដុល្លារ ទើបពួកគាត់ជាកម្មករទទួលយកមិនបាន គឺទាមទារ ១២ដុល្លារ ទើបព្រមចូលធ្វើការវិញ ដូច្នេះហើយបើសិនជាការចរចាមិនត្រូវគ្នាទេ ខាងកម្មករមិនព្រមចេញទៅប្រមូលសំរាមវិញឡើយ៕