គន្លឹះសំខាន់!!! ក្នុងការទិញដីលក់ឆាប់ដាច់ និងចង់បានចំណេញច្រើន

0
662

​(​ភ្នំពេញ) អ្នកណាក៏ចង់ចំណេញច្រើន និងលក់ដីឆាប់ដាច់ដែរ នៅពេលអ្នកវិនិយោគ​ស្វែងរកផលចំណេញ ប៉ុន្តែការទិញដីទាំងប្រថុយប្រថានគ្មានជំនាញច្បាស់លាស់ នឹងមិន​ធ្វើឲ្យការវិនិយោគរបស់ខ្លួនទទួល បានជោគជ័យនោះទេ។

​លោកកាង សុធី អគ្គនាយអគ្គនាយកក្រុមហ៊ុន 21 Land Station Real Estate បានលើកយកគំនិតជាច្រើនសម្រាប់ពិចារណា មុនសម្រេចចិត្តវិនិយោគលើដីធ្លី ដើម្បីលក់ឆាប់ដាច់ និងទទួលបានផលចំណេញច្រើន។

​ត្រូវរកទិញដីមានតម្លៃទាបជាងទីផ្សារការរកបានដីមានតម្លៃទាបជាងទីផ្សារ គឺទទួលបានជោគជ័យមួយជំហ៊ានរួចហើយ ប៉ុន្តែការរកដីបែបនេះបានគឺត្រូវព្យាយាម និងអត់ធ្មត់ ហើយអ្នកទិញត្រូវធ្វើការជាមួយភ្នាក់​ងារអចលនទ្រព្យច្រើន ជាមួយអាជ្ញាធរមូលដ្ឋានជាដើម។ ការរកបានដីបែបនេះ ជួលកាលត្រូវចំណាយពេល១ខែយូរ ឬឆាប់ជាងនេះអាស្រ័យលើការព្យាយាមរបស់យើង។

​ការទិញដីឲ្យមានតម្លៃទាបជាងទីផ្សារ២០ភាគរយ ឬ៣០ភាគរយពិតជាល្អប្រសើរ ហើយយើងនឹងលក់ចេញបានលឿន និងត្រូវទុកឳកាសឲ្យអ្នកវិនិយោគបន្ទាប់ចំណេញផង កុំចង់ចំណេញតែម្នាក់ឯង។

​ទិញដីនៅតំបន់អភិវឌ្ឍន៍​តំបន់អភិវឌ្ឍន៍ដែលមានរោងចក្រ សហគ្រាស ឬប្រជាជនរស់នៅច្រើនជាប្រភេទដីរស់ មានន័យថាមានចរន្តនៃតម្រូវការជាប្រចាំ។ ហេតុនេះការទិញដីឲ្យបានតម្លៃល្អ និងស្ថិតក្នុងផែនការអភិវឌ្ឍន៍ពិតជាល្អប្រសើរ ដែលធ្វើឲ្យយើងងាយលក់ចេញ និងចំណេញ​បានលឿន។

​ទិញដីដែលមានសណ្ឋានដីល្អ​រូបរាងដីមានសណ្ឋានខុសៗគ្នា ហេតុនេះការទិញដីដែលរូបរាងស្អាត(មើលតាមប្លង់)ក៏ជាដី ដែលផ្តល់​ឳកាសឲ្យអ្នកវិនិយោគងាយស្រួលលក់ចេញ និងចំណេញផងដែរ ប៉ុន្តែដីនៅក្នុងចំណុចទី៣នេះ ត្រូវមានរួមបញ្ចូលនូវចំណុចទី១និងទី២ខាងលើផងដែរ។

ទិញដីនៅតាមផ្លូវធំនិងជាផ្លូវវែងតម្លៃដីក៏មានការប្រែប្រួលលើទាក់ទងនឹងទំហំ និងទាក់ទងនឹងប្រវែង ផ្លូវផងដែរ ព្រោះដីនៅតំបន់ផ្លូវតូចៗ និងផ្លូវទាល់មិនងាយឡើងថ្លៃ និងពិបាករកអតិថិជនផងដែរ។ ប្រសិនជាយើងទិញដីនៅលើផ្លូវទ័ល ផ្លូវតូចចង្អៀតមិនទទួលបានជោគជ័យក្នុងការលក់ និងទទួលបាន ផលចំណេញនោះទេ។

​ទិញដីនៅតំបន់ស្ថិតក្នុងផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាលការដឹងព៌តមានលឿន និងមុនគេ ជាជំហ៊ានជោគជ័យមួយរួចទៅហើយ ប៉ុន្តែការ​ទទួលបានព៌តមានលឿន ពីផែនការអភិវឌ្ឍន៍ របស់រដ្ឋាភិបាល និងវិស័យឯកជនជារឿងពិបាកមួយ ដែលទាមទារឲ្យយើងតាមដានព៌តមាន និងមានប្រភពស្និទ្ឋនឹងរដ្ឋាភិបាល ព្រោះមានតែមន្រ្តីរដ្ឋាភិបាលទេ ដែលអាចដឹងរឿងនេះបានមុន គេនិងឆាប់រហ័ស។

​ដូច្នេះបើយើងទិញដីស្ថិតនៅក្នុងតំបន់ ដែលស្ថិតក្នុងផែនការអភិវឌ្ឍន៍របស់រដ្ឋាភិ​បាលបានឆាប់រហ័ស និងជាគំរោងដែលមិនចំណាយេពេលយូរដើម្បីចាប់ផ្តើម យើងនឹងទទួលបានផលចំនេញលឿន និងលក់ឆាប់ដាច់ផងដែរ៕ប្រភពproperty

LEAVE A REPLY

Please enter your comment!
Please enter your name here