អាសូណាស់!!! ឥណ្ឌូណេស៊ីកំពុងតាមរកអ្នកនៅរស់ និង អ្នក….

0
334

ក្រុម​អ្នក​ជួយសង្គ្រោះ​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​បាន​នឹង​កំពុង​តស៊ូ​នឹង​ភ្លៀង​ធ្លាក់​ខ្លាំង ​នៅ​ថ្ងៃ​ច័​ន្ធ​នេះ​ក្នុងការ​ស្វែងរក​អ្នក​នៅ​រស់រានមានជីវិត និង​ អ្នក​បាត់​ខ្លួន បន្ទាប់ពី​រលក​យក្ស​ស៊ូ​ណា​មី​បានសម្លាប់​មនុស្ស​យ៉ាងហោចណាស់ ២៨១​នាក់ ដោយ​អ្នកជំនាញ​បានឱ្យដឹង​ដែរ​ថា ​តំបន់​ដែល​ទទួលរង​ផលប៉ះពាល់នេះ​ ​អាច​ប្រឈម​នឹង​រលក​បោកបក់​ជាថ្មីទៀត​ ។

ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ជាតិ​បាន​និយាយថា ​តួលេខ​អ្នកស្លាប់​អាច​នឹង​កើនឡើង​ នៅពេលដែល​មនុស្ស​ចំនួនជាង ៥០​នាក់​ទៀត​កំពុង​​បាត់​ខ្លួន​នៅឡើយ​។  ​មនុស្ស​ជាង ១០០០នា​ក់​បាន​រងរបួស​នៅក្នុង​គ្រោះមហន្តរាយ​ កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​កន្លងទៅនេះ នេះ​បើ​យោងតាម អ្នកនាំពាក្យ​លោក Sutopo Purwo Nugroho នៅ​ភ្នាក់ងារ​គ្រោះមហន្តរាយ​ ។

​ក្រុម​ជួយ​សង្គ្រោះបាន​នឹង​កំពុង​ជីក​កកាយ និង ​ប្រើ​ឧបករណ៍​ធុន​ធំៗ​ដើម្បី​ដឹកជញ្ជូន​បំណែក​ខូចខាត ចេញពី​តំបន់​រងគ្រោះ​ស្ថិតនៅ​តំបន់ Sunda Strait ក្បែរ​សមុទ្រ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here