ប្រទេសឥណ្ឌូនេស៊ី៖ ភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌូនេស៊ីបានឲ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ នេះថា មនុស្សយ៉ាងតិច៤៣នាក់ស្លាប់ និងជាង៥៨៤នាក់ផ្សេងទៀត រងរបួសធ្ងន់ និងស្រាល ក្នុងហេតុការណ៍រលកយក្សស៊ូណាមិ កាលពីយប់ថ្ងៃសៅរ៍ ទី២២ ខែធ្នូ ។
គ្រោះថ្នាក់នេះ កើតឡើងនៅតំបន់ឈូងសមុទ្រ Sunda Strait ស្ថិតនៅចម្ងាយ១០០គីឡូម៉ែត្រ ពីរដ្ឋធានី ចាកាតា ប្រទេសឥណ្ឌូនេស៊ី ។
ក្រុមជំនាញបាននិយាយថា រលកយក្សស៊ូណាមិនេះ ទំនងកើតឡើងដោយសារតែបាក់ដីនៅក្រោមសមុទ្រ បណ្តាលមកពីសកម្មភាពរបស់ភ្នំភ្លើង Krakatoa ។ ភ្នំភ្លើងនេះស្ថិតនៅតំបន់ឈូងសមុទ្រ Sunda Strait បានបាញ់ផ្សែង និងផែះរ៉ាំរ៉ៃតាំងពីប៉ុន្មានខែកន្លងមកហើយ ៕
ប្រភព៖ FB