ការដូរសម្រាប់ឆ្នាំថ្មី!!! ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប័ណ្ណសម្គាល់ដីធ្លីចាស់ នឹងត្រូវដកហូតដោយចេញប័ណ្ណថ្មីជំនួស

0
302

(ភ្នំពេញ) មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានប្រកាសឲ្យគ្រប់មន្ទីររាជធានី ខេត្ត ដកហូតប័ណ្ណដីធ្លីចាស់ទាំងអស់យកមកកំទេចចោល ដោយចេញប័ណ្ណថ្មីជំនួស ជាប័ណ្ណដែលមាន QR Code ងាយក្នុងការគ្រប់គ្រង និងចៀសវាងការក្លែងបន្លំ។


មានប្រសាសន៍ឲ្យដឹងក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំ២០១៨ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានមានប្រសាសន៍ឲ្យដឹងថា ការអនុវត្តន៍ចេញប័ណ្ណថ្មីជំនួស ជាប័ណ្ណដែលមានភ្ជាប់ QR Code គឺជាការផ្តល់លក្ខណៈងាយស្រួល ដល់មន្ត្រីជំនាញគ្រប់គ្រង និងដឹងអំពីព័តមានស្ថានភាពដីច្បាស់លាស់ អំពីតំបន់ និងទំហំក្បាលដី និងជាដីនៅតំបន់ណាមួយ តាមរយៈការគ្រប់គ្រងដោយគ្រប់គ្រងដោយម៉ាស៊ីន Server ជាពិសេសការផ្តល់ភាពងាយស្រួលដល់អ្នកចង់ទិញ ចង់លក់ ថាជាដីក្លែងក្លាយ ឬជាដីពិតប្រាកដផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្តថា “ដើម្បីជម្រុញអនុវត្តន៍តាមប័ណ្ណថ្មីនេះ ប្រធានភូមិបាល និងប្រធានមន្ទីររាជធានី ខេត្តទាំងអស់ ប្រមូលយកប័ណ្ណចាស់មកកំទេចចោលទាំងអស់ ដោយទុកតែបីសន្លឹកជាឯកសារគំរូតែប៉ុណ្ណោះ និងត្រូវផ្អាកការអនុវត្តន៍ប្រភេទប័ណ្ណចាស់ទាំងនោះ ដោយត្រូវបោះពុម្ភប័ណ្ណថ្មី ដែលមាន QR Code មកជំនួវវិញ។


ពាក់ព័ន្ធការចេញប័ណ្ណថ្មីនេះ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានប្រកាសចាប់អនុវត្តន៍ពីពេលនេះតទៅ ក្នុងនោះចំពោះការអនុវត្តន៍ដែលនៅសេសសល់ទាំងប៉ុន្មាន ត្រូវផ្អាកជាបន្ទាន់ ហើយត្រូវត្រឡប់មករៀបចំចេញប័ណ្ណថ្មីជំនួសវិញ ដែលជាចាត់ទុកជាប័ណ្ណសំគាល់ផ្នែកអចលនទ្រព្យរបស់បងប្អូនប្រជាពលរដ្ឋ គឺរាប់ទាំងការចុះបញ្ជីដាច់ដោយដុំ និងរាប់ទាំងការចុះបញ្ជីដាច់ដោយដុំផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here