ជិះម៉ូតូដួលខ្លួនឯង ចូលក្រោមឡានគេហើយ ម្ចាស់ឡានចិត្តធម៌ ចេញថ្លៃព្យាបាល៦០០ដុល្លារ ថែមទៀត!

0
224

ភ្នំពេញៈ នារីម្នាក់ ជិះម៉ូតូមួយគ្រឿង បត់ឆ្លងផ្លូងគេចពីរថយន្តមួយគ្រឿង បណ្តាលឲ្យដួលដៃម្ខាងចូលយ៉ាន់កង់ក្រោយរថយន្តមួយគ្រឿងទៀត ខណៈកំពុងបត់ឆ្លងផ្លូវដូចគ្នា បណ្តាលរងរបួសដៃម្ខាងធ្ងន់ ម្ចាស់រថយន្តមានក្តីមេត្តាជួយចេញថ្លៃព្យាបាលចំនួន៦០០ដុល្លារ​។

ហេតុការណ៍នេះកើតឡើងកាលពី ម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ១៩៩កែងនិងផ្លូវ២៧១ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហតុបានឲ្យដឹងថា​ មុនកើតហេតុគេឃើញនារីម្នាក់ បើកម៉ូតូមួយគ្រឿងម៉ាកធូដេពណ៌ទឹកសមុទ្រពាក់ស្លាកលេខភ្នំពេញ 1FH-3878 ចុះពីលើស្ពានអាកាសស្ទឹងមានជ័យ តាមបណ្តោយផ្លូវ២៧១ ទិសដៅពីជើងទៅត្បូង លុះមកដល់ផ្លូវ១៩៩ បានបត់ឆ្វេងបានបន្តិចចំណុចកើតខាងលើ

បានគេចពីរថយន្តមួយគ្រឿងបណ្តាលដួលទៅលើថ្នល់ ខណៈនោះក៍មានរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកអេស្កាលេត ពណ៌ខ្មៅ ពាក់ស្លាកលេខខេមរភូមិន្ទ 01-2-0999 បើកបរដោយបុរសម្នាក់រួមដំណើរ និងស្ត្រីម្នាក់ទៀត បញ្ច្រាសទិសដៅពីត្បូងទៅជើង បានបត់ស្តាំចូលផ្លូវតែមួយ បណ្តាលឲ្យដៃឆ្វេងជនរងគ្រោះចូលក្នុងយ៉ាន់កង់រថយន្តផ្នែកខាងក្រោយ រងរបួសធ្ងន់បន្ទាប់មកត្រូវរថយន្តសង្គ្រោះបន្ទាន់មន្ទីពេទ្យរុស្សីដឹកយកទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ដោយភាគីទាំងសងខាងសម្របសម្រួលគ្នាដោយខាងភាគីខាងម្ចាស់ រថយន្តបានប្រាប់ទៅអ្នកសារព័ត៌មានថា ខាងរថយន្តរបស់គាត់មិនខុសនោះទេ ឯខាងម៉ូតូនោះទេជាអ្នកខុស ព្រោះជិះមកដួលចូលកង់រថយន្តរបស់គាត់ ដោយរូបគាត់មានកាអាណិតអាសូរ និងមានក្តីមេត្តាក៍បានជូយប្រាក់ចំនួន៦០០ដុល្លារ ដើម្បីព្យាបាលរងបួសនិងបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here