កាន់តែមានភាពងាយស្រួល!!! ក្រុមហ៊ុនវីសា សហការជាមួយធនាគារជាតិនៃកម្ពុជា ដាក់ឱ្យប្រើប្រាស់….

0
363

(ភ្នំពេញ) នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ក្រុមហ៊ុនវីសាកាត បានសហការជាមួយធនាគារជាតិនៃកម្ពុជា និងធនាគារឯកជនផ្សេងទៀត បើកដាក់ឱ្យដំណើរការសម្រាប់ប្រើប្រាស់ការស្កេនQR កូដ តាមបច្ចេកវិទ្យាថ្មីក្នុងការទូទាត់ សាច់ប្រាក់តាមរយៈទូរស័ព្ទដៃ ដើម្បីទិញទំនិញជំនួសការប្រើសាច់ប្រាក់សុទ្ធ។

ក្នុងពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការការស្កេន QR កូដ ដើម្បីបង់ប្រាក់តាម រយៈវីសាកាត លោកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងវីសាប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា ការដាក់ឱ្យដំណើរការ​ផលិត​ផល​QR កូដ ក្នុងការបង់ប្រាក់តាមរយៈវីសាកាត បាននាំមកនូវបច្ចេកវិទ្យាថ្មីក្នុងការផ្ដល់នូវ​អត្ថ ប្រយោជន៍យ៉ាងធំធេងក្នុងការប្រើប្រាស់ និងសម្រាប់ពាណិជ្ជករនៅកម្ពុជា ដែលបាន​បង្កើន ឱកាសក្នុងការជំរុញអាជីវកម្ម ឱ្យទទួលបានការបង់ប្រាក់តាមអេឡិចត្រូនិក ដែលជាមធ្យោ បាយមួយយ៉ាងល្អក្នុងការផ្ដល់ឱ្យអតិថិជនមានការផ្លាស់ប្ដូរពីការប្រើប្រាស់លុយសុទ្ធមកទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកវិញ។ លោកស្រីបានបន្ដថា វីសាបានធ្វើការជាមួយធនាគារជាដៃគូ និងហាងលក់ទំនិញធំៗនៅក្នុងប្រទេសកម្ពុជា ដើម្បីប្រតិបត្តិការបង់ប្រាក់តាមរយៈ ការស្កេន QRកូដ ដែលធ្វើការទូទាត់តាមរយៈទូរស័ព្ទដៃជាមួយនឹងបច្ចេកវិទ្យាQRកូដ អាចកាត់បន្ថយ ចំណាយដ៏មានប្រសិទ្ធភាព ហើយនេះគឺជាជំហានដ៏សំខាន់មួយ ក្នុងការឈានឆ្ពោះទៅការ កសាង ដើម្បីធ្វើឱ្យសេដ្ឋកិច្ចជាតិកាន់តែរឹងមាំថែមទៀត។ លោកស្រីបន្ដទៀតថា ការទូទាត់​ប្រាក់តាមរយៈ QR កូដនេះ នឹងផ្តល់ជូនអតិថិជននូវបទពិសោធន៍ទូទាត់ប្រាក់តាមបែបថ្មី ដែលប្រកបដោយសុវត្ថិភាពងាយស្រួល និងឆាប់រហ័ស ខណៈពេលកម្មវិធីទូរស័ព្ទដៃ (App) ចាប់ដំណើរការអ្នកអាចប្រើទូរស័ព្ទដៃក្នុងការស្កេ QR ​កូដ​ ដើម្បីធ្វើការទូទាត់ជាមួយវីសាកាត តាមរយៈការផ្ទេរប្រាក់ពីគណនីរបស់អ្នកទៅកាន់គណនីរបស់អ្នកលក់ផ្ទាល់តែម្តង។

លោកស្រីបានចាត់ទុកថា នេះគឺជាដំណាក់កាលវិវត្តន៍ដ៏សំខាន់ក្នុងការទូទាត់តាមរយៈ​ឌីជីថលនៅក្នុងប្រទេសកម្ពុជា ហើយការ ហើយប្រព័ន្ធបច្ចេកវិទ្យាQRកូដនេះ អាចជួយកាត់ បន្ថយចំណាយដ៏មានប្រសិទ្ធភាពដល់អាជីវកដែលទើបទទួលយកការទូទាត់សាច់ប្រាក់តាម រយៈប្រព័ន្ធអេទ្បិចត្រូនិក។

លោកស្រីបានលើកឡើងថា ការទូទាត់ប្រាក់តាមរយៈស្កេនQRកូដ អនុញ្ញាតឱ្យម្ចាស់វីសាកាត ងាក​មកប្រើប្រាស់ទូរស័ព្ទដៃរបស់ពួកគេដើម្បីទិញទំនិញ និងទូទាត់វិក្កយបត្រដោយមិនចាំ បាច់មានសាច់ប្រាក់សុទ្ធក្នុងដៃ។ សម្រាប់អាជីវករ ទទួលយកវិធីទូទាត់ប្រាក់តាមរយៈការ ស្កេនQRកូដ មានន័យថាពួកគេអាចទទួលបាននូវជម្រើសសេវាកម្មដែលមានតម្លៃទាប ក្នុង ការទូទាត់ប្រាក់តាមអេឡិចត្រូនិកដោយការប្រើQRកូដ ជាមួយទូរស័ព្ទដៃរបស់ពួកគេ។

ជាមួយគ្នានេះដែរ សម្រាប់ការទូទាត់ប្រាក់តាមរយៈការស្កេន QR កូដនេះ មានហាង​សរុបជាង៦០០កន្លែង នឹងទទួលយកសេវាកម្មថ្មីនេះ ដែលក្នុងនោះមាន ដូចជា ម៉ាស្ទ័រស៊ុគី​ស៊ុប ក្រុមហ៊ុន EFG គ្រុប (The Pizza Company Bar BQ Plaza, Swenson’s, Dairy Queen  និង Krispy Kreme),  ក្រុមហ៊ុន Yummy Food Co. Ltd., U-Care Pharma, Kiwi Marts, Yinkok Food Corp (Tous Les Jours, Asia Kitchen, Lotteria Burger), Zando Fashion Shop, Park Café និងហាងជាច្រើនទៀត។ ចំណែកការសហការជាមួយវិស័យធនាគារវិញគឺ បានធ្វើឡើងចំនួន៥ រួមមានធនាគារ ABA ធនាគារអេស៊ីលីដា ធនាគារឯកទេស អ៊ីអេន ធនាគាកាណាឌីយ៉ា និងធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) ដែលបានប្រកាស​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការអំពីការទូទាត់ប្រាក់ឆាប់រហ័ស (QR – Quick Responds) ដែល អនុញ្ញាត​ឱ្យអតិថិជនប្រើប្រាស់ទូរស័ព្ទដៃស្កេន ដើម្បីបង់ប្រាក់តាមរយៈវីសាកាត នៅក្នុង ប្រទេសកម្ពុជា។

លោកស្រីបានបន្ថែមទៀតថា “យើងមានទំនុកចិត្តថា ការស្កេនដើម្បីបង់ប្រាក់តាម​រយៈ វីសាកាត នឹងពន្លឿនការផ្លាស់ប្តូរពីការទូទាត់ជាសាច់ប្រាក់សុទ្ធទៅជាការទូទាត់ បែបអេឡិច​ត្រូនិក ព្រមទាំងជួយជំរុញស្ថានភាពនៃប្រព័ន្ធហិរញ្ញវត្ថុនៅ​ទូទាំងប្រទេសឱ្យកាន់​តែប្រសើរ​ទ្បើង “។

លោក ហេង បូមករា ប្រធាននាយកដ្ឋានត្រួតពិនិត្យឯកសារ ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ការទូទាត់ប្រាក់តាមប្រព័ន្ធ QR កូដនេះ គឺជាហេដ្ឋារចនាសម្ព័ន្ធហិរញ្ញ វត្ថុយ៉ាងសំខាន់ដែលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ស្របតាមការរីកចម្រើននៃបច្ចេក វិទ្យាហិរញ្ញវត្ថុ ជាពិសេសបានផ្តល់នូវឱកាស និងអត្ថប្រយោជន៍ដល់គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុក្នុងការដាក់ឱ្យប្រើប្រាស់សេវា និងឧបករណ៍ ទូទាត់ថ្មីៗ។ លោកបានគូសបញ្ជាក់ថា ការទូទាត់ប្រើប្រាស់ QR កូដ នឹងរួមចំណែកលើកកម្ពស់សុវត្ថិភាព ប្រសិទ្ធភាព ព្រមទាំងជំរុញ​បរិយាប័ន្ន​ហិរញ្ញវត្ថុនិងការទូទាត់សាច់ប្រាក់ ទាំងក្នុង និងក្រៅប្រទេស។

សូមបញ្ជាក់ថា ការទូទាត់ប្រាក់តាមរយៈQR កូដនេះ អតិថិជនអ្នកប្រើប្រាស់អាចទាញ យក​កម្មវិធីទូរស័ព្ទដៃ(App) របស់ធនាគារ និងភ្ជាប់បណ្ដាញសុវត្ថិភាពជាមួយវីសាកាត តាម រយៈ​កាតឥណទាន កាតឥណពន្ធ ឬកាតបង់ប្រាក់ជាមុន ហើយប្រើទូរស័ព្ទដៃក្នុងការស្កេន QR កូដ ដើម្បីធ្វើការទូទាត់ជាមួយវីសា តាមរយៈការផ្ទេរប្រាក់ពីគណនេយ្យ របស់អ្នកទៅកាន់តែ គណនេយ្យរបស់អ្នកលក់ផ្ទាល់៕ ប្រភពAKP

LEAVE A REPLY

Please enter your comment!
Please enter your name here